|
បណ្ដាសកម្មភាពជំនេះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះ Wutip (TTXVN) |
(VOV)_បន្តបណ្ដាសកម្មភាពឆ្ពោះទៅជនរួមជាតិ នៅភាកកណ្ដាលវៀតណាម ដែលជាតំបន់ត្រូវរងប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ Wutip។ នារសៀលថ្ងៃទី ៣
តុលា មុនពេលចាប់ផ្តើមដំណើការ សន្និបាតមជ្ឈឹម លើកទី៨ (នីតិកាលទី១១) គណះ កម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម បានរៀបចំការរៃអង្គាសប្រាក់ ជួយជ្រោម
ជ្រែងជនរួមជាតិនៅភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Le Hong Anh សមាជិកការិយាល័យនយោបាយបានស្នើ÷គណះកម្មាធិការបក្ស រដ្ឋអំណាច រណះ សិរ្យមាតុភូមិគ្រប់ជាន់ថ្នាក់ បន្តប្រមូលផ្តុំបញ្ជាណែនាំជំនះពុះពារលើផលវិបាកបណ្ដាលឡើងដោយគ្រោះធម្មជាតិនិងជួយឧបត្ថម្ភគ្រួសារមានជនរងគ្រោះ ស្ថិរ
ភាពជីវភាពរស់នៅ។
នាព្រឹកថ្ងៃនេះដែរ នៅទីក្រុងហូជីមិញ សមាគមកាកបាតក្រហមទីក្រុងរៀបចំ
ការរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាម។ ចលនានេះ ត្រូវបានអូសបន្លាយដល់ថ្ងៃទី ៣១ តុលា។ ថ្លែងមតិនៅទីនេះ លោក Le Quang Ninh ប្រធានសមាគមកាកបាតក្រហមទីក្រុងហូជីមិញ បានអោយដឹងថា÷
“ ថ្ងៃស្អែក យើងខ្ញុំនឹងរួមសហការជាមួយសមាគមកាកបាតក្រហមនៃខេត្តចំ
នួន៥ នៅភាគខាងជើង Trung Bo ជាតំបន់ត្រូវរង់ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ដើម្បី ផ្តល់ទំនិញជួយឧបត្ថម្ភ និងរៀបចំដំណើរទៅសាកសួរសុខទុក្ខមួយចំពោះជនរង
គ្រោះ នៅទីនោះដែរ។ រហូតមកដល់ពេលនេះ យើងខ្ញុំបានរៃអង្គាសប្រាក់បាន ចំនួន ១ពាន់លានដុងហើយ។”
នៅខេត្ត Quang Tri ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ៣ និងទី៤ តុលា សមាគមកាកបាតក្រហមខេត្តបានប្រគល់ជូនអំណោយចំនួន២០០ចំណែក តំលៃរបស់ចំ ណែកនិមួយៗគឺ ១លានដុង សំរាប់បណ្ដាគ្រួសារត្រូវខូចខាតដោយខ្យល់ព្យុះ។
ក្នុងពេលនោះ ផ្នែកសុខាភិបាល ខេត្ត Nghe An , ខេត្ត Ha Tinh បានខំប្រឹងប្រែង អនុវត្តរាល់វិធានការបង្ការ ប្រឆាំងអាសន្នរោគ ការពារសុខភាពសំរាប់ប្រជាជនទៀតផង៕