បណ្ដាសកម្មភាពជាក់ស្តែង អបអរសាទរទិវាកីឡាវៀតណាម ២៧ មីនា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ ខែមីនា ក្នុងឱកាសពិធីរំលឹកខួបលើកទី ៧៥ ឆ្នាំ នៃទិវាបង្កើតផ្នែកកីឡា (២៧ មីនា ១៩៣០ - ២៧ មីនា ២០២១) សាខាសារមន្ទីរហូជីមិញនៅទីក្រុងហូជីមិញបានបើកការតាំងពិព័រណ៍ដោយមានប្រធានបទ “ លោកប្រធានហូជីមិញជាមួយកីឡាវៀតណាម "។

ដោយមានឯកសារ រូបថត វត្ថុតាង មេដាយ ជាង ១៥០ ដែលបានតាំងបង្ហាញ ក្នុងពិព័រណ៍បានឧទ្ទេសនាមដល់សាធារណជននូវខ្លឹមសារចំនួន ៣ គឺ៖ ទស្សនៈរបស់លោកប្រធានហូជីមិញស្ដីពីកីឡា បក្សនិងរដ្ឋយកចិត្តទុកដាក់ និងបញ្ជាណែនាំអំពីបុព្វហេតុកីឡារបស់ប្រទេសជាតិ និងទីក្រុងហូជីមិញអនុវត្តន៍តាមដំបូន្មានរបស់លោកប្រធានហូជីមិញអំពីកីឡា។

ទន្ទឹមនឹងនេះ ក្នុងឱកាសរំលឹកខួបលើកទី៧៥ ឆ្នាំ នៃទិវាប្រពៃណីផ្នែកកីឡា (២៧ មីនា ១៩៤៦- ២៧ មីនា ២០២១) នាថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅកម្មវិធី“ ភាពត្រចះត្រចង់នៃកីឡាវៀតណាម” និងពិធីប្រគល់ពានរង្វាន់កីឡាករ គ្រូបង្វឹកឆ្នើម និងកីឡាករ គ្រូបង្វឹកសម្រាប់កីឡាសម្រាប់ជនពិការឆ្នើមទូទាំងប្រទេសលើកទី ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ