|
វេទិកាដៃគូអភិវឌ្ឍន៍វៀតណាម ២០១៤ |
(VOV)_នាព្រឹកថ្ងៃទី៥ ធ្នូ នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀត
ណាម បានរួមសហការជាមួយធនាគារពិភពលោកប្រចាំនៅវៀតណាម បានរៀបចំ
វេទិកាដៃគូអភិវឌ្ឍន៍វៀតណាម ២០១៤ ដោយប្រធានបទ៖ កែទម្រង់ច្បាប់ បង្កើន
សមត្ថភាពម្ចាស់ការ និងកម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចវៀតណាម។ វេទិ
កាបានប្រមូលផ្តុំទៅលើបញ្ហាស្នូលចំនួន២ ៖ កែទម្រង់របបសេដ្ឋកិច្ចទីផ្សារ និងអភិ
វឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចឯកជនក្នុងប្រទេស។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
ជូនដំណឹងជាមួយដៃគូនានា អំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក្នុងឆ្នាំ
២០១៤ ។ស្ដីពីគោលដៅ ភារកិច្ចក្នុងឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រី Nguyen Tan Dung
បានអោយដឹងថា៖ រដ្ឋាភិបាលវៀតណាមនឹងប្រមូលផ្តុំអនុវត្តភារកិច្ច គោលដៅទូ
ទៅចំនួន៦ ដែលក្នុងនោះមានការបន្តបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញខ្លាំងការ
រៀបចំហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្ទេរប្តូររូបសណ្ឋានកំណើន លើក
កំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច …លៗ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានសង្កត់ធ្ងន់ថា៖
“ វៀតណាមប្រមូលផ្តុំធ្វើសុក្រិតនីតិរដ្ឋ ខឿនសេដ្ឋកិច្ចទីផ្សារ ធានាសិទ្ធិសេរី
ភាព ប្រជាធិបតេយ្យ របស់ប្រជាជនតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ ប្រមូលផ្តុំនិង
ប្រើប្រាស់គ្រប់ប្រភពកម្លាំងប្រកបដោយប្រសិទ្ធិភាពខ្ពស់ កែទម្រង់យ៉ាងខ្លាំងបែប
បទរដ្ឋបាល កែលំអរបរិយាកាសអាជីវកម្មដើម្បីបង្កលក្ខណះងាយស្រួលសំរាប់ប្រ
ជាជននិងអង្គភាពអាជីវកម្មអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម…លៗ”
ដោយតួនាទីធ្វើអធិបតីវេទិកាលើកនេះ លោកស្រី Victoria Kwakwa នាយិកា
ជាតិធនាគារពិភពលោក ( WB) ប្រចាំនៅវៀតណាម បានចាត់ទុកថា៖ វៀតណាម
បានខំប្រឹងប្រែងយ៉ាងច្រើន និងប្តេជ្ញាកែលំអរបរិយាកាសវិនិយោគ ហើយវៀតណាម
បានក្លាយទៅជាប្រទេសមានល្បឿនកំណើន GDP ចំពោះមនុស្សម្នាក់លឿនទី២
លើពិភពលោក ក្នុងអំឡុងឆ្នាំកន្លងទៅ។ បណ្ដាសញ្ញាដំបូងបានសរអោយឃើញ
ថា៖វៀតណាមទទួលបានកំណើននៅផ្នែកសេដ្ឋកិច្ចជាច្រើន។ លោកស្រី Victoria
Kwakwa ក៏បានអោយដឹងថា៖ WB និងបណ្ដាដៃគូអភិវឌ្ឍន៍របស់វៀតណាមសន្យា
ជាមួយដៃគូអភិវឌញឍន៍ផ្សេងៗ ជានិច្ចកាលប្រកៀកស្មាជាមួយរដ្ឋាភិបាលវៀត
ណាម ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ផ្សេងៗ៕