ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី |
អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានឲ្យដឹងថា រដ្ឋាភិបាលនិងក្រសួងសុខាភិបាលកំពុងត្រៀមរៀបចំផែនការបង់ ចំណាយព្យាបាល HIV តាមរយៈមូលនីធិធានារ៉ាប់រងសុខាភិបាល៖
“យើងត្រូវខិតខំប្រឹងប្រែង បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ជនត្រូវឆ្លង HIV ដោយគ្មានការរើសអើង ព្រោះជនរងគ្រោះត្រូវការអធ្យាស្រ័យ ត្រូវការ ព្យាបាល ត្រូវការជួយឧបត្ថម្ភនិងត្រូវការការរាប់អានពីអ្នកដទៃ។ ខ្ញុំសូមអំពាវនាវ គណៈកម្មាធិការបក្សទាំងអស់ សង្គមទាំងអស់ រួមដៃអនុវត្តឲ្យបានសម្រេចនូវ គោល ដៅ៩០-៩០-៩០ របស់អង្គការសហប្រជាជាតិ ដែលវៀតណាមជាហត្ថលេខី ”។
យោងតាមក្រសួងសុខាភិបាលវៀតណាម គោលដៅ ៩០-៩០-៩០ មានន័យ ថា ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ មានជនរងជំងឺ HIV ៩០% ដឹងច្បាស់នូវអាការៈជំងឺ របស់ខ្លួន ចំនួនជនរងជំងឺ HIV ៩០% ត្រូវបានព្យា បាលដោយថ្នាំបន្សាបឬថ្នាំប្រឆាំង វីរុស និងជនរង HIV ៩០% ត្រូវបានព្យាបាលដោយ គ្រប់គ្រងបានចំនួនមេរោគ ដើម្បី ដល់ឆ្នាំ២០៣០ អាសន្នរោគ HIV/AIDS ត្រូវបានកំចាត់ទាំងស្រុង៕