បង្កើនទំនាក់ទំនងដៃគូអាស៊ី-អឺរ៉ុបខ្លៀវក្លានិងស្អិតរមួត

Chia sẻ
(VOVWORLD) -នាថ្ងៃទី១ធ្នូ នៅទីក្រុង Da Nang (វៀតណាម) កិច្ចប្រជុំក្រុមប្រឹក្សាទេសា ភិបាល មូលនិធិអាស៊ី-អឺរ៉ុប (ASEF) លើកទី ៣៧បានបន្តថ្ងៃធ្វើការទី២។
បង្កើនទំនាក់ទំនងដៃគូអាស៊ី-អឺរ៉ុបខ្លៀវក្លានិងស្អិតរមួត - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្នុងសម័យប្រជុំ នាថ្ងៃទី១ធ្នូ អង្គប្រជុំបានផ្តោតសំខាន់លើការពិភាក្សាអំពីប្រសិទ្ធភាពនៃសកម្មភាព ដាក់ចេញទិសដៅអាទិភាពរបស់មូលនិធិនិងអនុម័តលើបណ្តាគំរោងការដែល នឹងបានអនុវត្តនាឆ្នាំខាងមុខ។

        អង្គប្រជុំបានឯកភាពថា ក្នុងទសវត្សទី៣ ASEF នឹងរួមចំណែកទៅក្នុងរាល់ការខិតខំប្រឹងប្រែងនៃវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ដោយបានដើរ ជួរមុខក្នុងការជម្រុញទំនាក់ទំនងដៃគូអាស៊ី-អឺរ៉ុប និងកិច្ច សហប្រតិបត្តិការពហុ ភាគីក្នុងសម័យឌីជីថល បង្កើនការយល់ដឹងនិង សហប្រតិបត្តិការលើវិស័យអាទិ ភាពរបស់ ASEF ដោយភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថល។ ASEF ក៏បានជម្រុញ ការកែទម្រង់ ASEM តាមទិសបង្កើនការបំពេញបន្ថែមនិងការអន្តរកម្មជាមួយ យន្តការសហប្រតិបត្តិការពហុភាគីដទៃទៀត បង្កលក្ខណៈសម្រាប់ការចូលរួមនិង រួមចំណែករបស់ប្រជាជនគ្រប់ស្រទាប់ រួមចំណែកជម្រុញទំនាក់ទំនងដៃគូអាស៊ី -អឺរ៉ុបកាន់ តែខ្លៀវក្លានិងស្អិតរមួតថែមទៀត។

        នៅក្នុងពិធីបិទ ទេសាភិបាលទាំងអស់បានអនុម័តលើរបាយការណ៍ បូក សរុបកិច្ចប្រជុំនិងឯកភាពបើកកិច្ចប្រជុំនៅ Rumani នាឆ្នាំ២០១៨។ បន្ទាប់ពីរយៈ ពេលពីរថ្ងៃធ្វើការ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយជោគ ជ័យ៕

ប្រតិកម្មទៅវិញ