បង្កើនការផ្តល់ជំនួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដល់ទីក្រុងហូជីមិញ

Chia sẻ
(VOVWORLD) - មន្ទីរពេទ្យ Bach Mai ក៏បានបញ្ជូនក្រុមកម្មាភិបាល ដែលមានបទពិសោធន៍ ដើម្បីដំណើរការកងពេទ្យនៅទីក្រុងហូជីមិញ។
បង្កើនការផ្តល់ជំនួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដល់ទីក្រុងហូជីមិញ - ảnh 1បង្កើនការផ្តល់ជំនួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដល់ទីក្រុងហូជីមិញ (រូបថត៖ TTXVN)

នៅព្រឹកថ្ងៃទី ១ ខែសីហារ រថភ្លើងមួយគ្រឿង ដឹកសំភារៈ បរិក្ខាវេជ្ជសាស្ត្រ ដែលត្រូវបានក្រសួងសុខាភិបាល និងមន្ទីរពេទ្យ Bach Mai (ទីក្រុងហាណូយ) រៀបចំគៀរគបានចេញដំណើរពីស្ថានីយ៍រថភ្លើងហាណូយឆ្ពោះទៅកាន់ទីក្រុងហូជីមិញដើម្បី ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។ ចំនួនឧបករណ៍ទាំងនេះរួមមាន ម៉ាស៊ីនជំនួយដង្ហើមចំនួន ២០ គ្រឿង ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ១៥ គ្រឿង ម៉ាស៊ីន monitor ចំនួន ៤៥ គ្រឿង ដើម្បីពិនិត្យសុខភាព ម៉ាស៊ីនចាក់ថ្នាំចំនួន ៨០ គ្រឿងជាដើម។ លោក Dao Xuan Co នាយករងមន្ទីរពេទ្យ Bach Mai បានឲ្យដឹងថា៖ “រថភ្លើងបានចេញដំណើរដោយបានដឹកសំភារៈ បរិក្ខាវេជ្ជសាស្ត្រទាំងអស់ សម្រាប់យើងខ្ញុំដំណើរការមជ្ឈមណ្ឌលថែទាំអ្នកជំងឺដែលមានគ្រែចំនួន ៥០០ សម្រាប់កងពេទ្យ និងគ្រែចំនួន ៣០០០ នៅខណ្ឌទី ៧ ទីក្រុងហូជីមិញ សំដៅជួយសង្គ្រោះជីវិតអ្នកជំងឺកម្រិតធ្ងន់។ មន្ទីរពេទ្យ Bach Mai ក៏បានបញ្ជូនក្រុមកម្មាភិបាល ដែលមានបទពិសោធន៍ ដើម្បីដំណើរការកងពេទ្យនេះ។ នាប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងបញ្ជូនក្រុមគ្រូពេទ្យរាប់ពាន់នាក់ទៅកាន់ទីក្រុងហូជីមិញដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ផងដែរ” ។

នាព្រឹកថ្ងៃទី ១ ខែសីហា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានភស្តុភារ (ក្រសួងការពារប្រទេសវៀតណាម) បានរៀបចំពិធីចេញដំណើរ ដើម្បីរៀបចំកងពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ និងខេត្ត Binh Duong ផងដែរ៕

ប្រតិកម្មទៅវិញ