|
សន្និសីទ COP-18 នៅប្រទេស Qatar (vietnamplus.vn) |
Vovworld-បើកទូលាយនិងលាតត្រដាងប្រកបដោយប្រសិទ្ធភាពកិច្ច
សហប្រតិបត្តិការអន្តរជាតិ ក្នុងនោះយកចិត្តទុកដាក់ដល់ការចលនាជួយឧបត្ថម្ភ
សំរាប់កម្មវិធីគំរោងការសំខាន់ ដើរទន្ទឹមនឹងបង្កើនការគ្រប់គ្រងលើកកំពស់
គុណភាពប្រសិទ្ធភាពអនុវត្តកម្មវិធីគំរោងការសហប្រតិបត្តិការអន្តរជាតិជាភារកិច្ច
ស្នូលមួយក្នុងចំណោមភារកិច្ចស្នូលក្នុងឆមាសទី២របស់ក្រសួងធនធាននិង
បរិស្ថានវៀតណាម។ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Nguyen Minh Quang
បានឲ្យដឹងថា នាបច្ចុប្បន្នបណ្ដាស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងកំពុងត្រៀម
រៀបចំឲ្យការរៀបចំសន្និសីទលើកទី១១របស់ក្រុមការងារចំរុះសហប្រតិបត្តិការ
វិទ្យាសាស្ត្របច្ចេកទេសឧតុនិយមវៀតណាម-ចិន ក៏ដូចជាត្រៀមរៀបចំខ្លឹមសារ
ចូលរួមសន្និសីទកំពូលលើកទី៥ក្នុងកិច្ចសហប្រតិបត្តិការអនុដំបន់ទន្លេមេគង្គបើក
ទូលាយ (GMS) សន្និសីទថ្នាក់រដ្ឋមន្ត្រីបណ្ដាប្រទេសអនុដំបន់ទន្លេមេគង្គបើក
ទូលាយ (GMS) លើកទី២០។ នាពេលខាងមុខ ថ្នាក់ដឹកនាំក្រសួងនឹងដំណើរការ
ចរចារសម័យប្រធានគណៈប្រតិភូ+១និងសន្និសីទរដ្ឋមន្ត្រី TPP (កិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហ្វីក) ចរចារសម័យលើកទី៦កិច្ចព្រមព្រៀង EFTA (កិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី)ជាដើម៕