ទិដ្ឋភាពនៃពិធីបើកឲ្យដំណើរគម្រោងកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមុនបោសសំអាតជាតិ dioxin នៅព្រលានយន្តហោះ Bien Hoa |
អញ្ជើញថ្លែងមតិ ក្នុងពិធី ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រ ទេសបានសង្កត់ធ្ងន់ថា គម្រោងការនេះ ជាជំហានជាក់ស្តែង សំដៅអនុវត្តការ ប្តេជ្ញារបស់រដ្ឋាភិបាលវៀត ណាមក្នុងការងារជំនះពុះពារលើផលវិបាកដោយ សង្គ្រាមនិយាយរួម និងការងារសំអាតជាតិគីមីពុលនៅកន្លែងមួយចំនួន និយាយដោយ ឡែក។ លោក Nguyen Chi Vinh បានឲ្យដឹងថា៖
“គម្រោងការនេះគឺមានអត្ថន័យសំខាន់ណាស់និងធានាលក្ខណៈល្អបំផុត សម្រាប់គម្រោងការមេ។ ទន្ទឹមជាមួយគ្នានោះ ព្រលានយន្ត ហោះ Bien Hoa គឺ ត្រូវរងជាតិគីមី dioxin ពីយូរណាស់មកហើយដែល ជះឥទ្ធិ ពលយ៉ាងធ្ងន់ធ្ងរទៅលើ សុខភាពរបស់កងទ័ព។ មិនត្រឹមតែនៅព្រលានយន្តហោះ Bien Hoa ប៉ុណ្ណោះទេ ជាតិគីមី នេះក៏រីករាលដាលជំវិញទីប្រ ជុំជនខាងក្រៅព្រលានយន្តហោះទៀតផង។ គម្រោងការនេះ ធានាកុំឲ្យប្រភពជាតិពុលនោះមិនជះឥទ្ធិពលទៅលើសុខភាពប្រជា ជន”៕