បូកសរុបការងារក្រៅរដ្ឋាភិបាលឆ្នាំ២០១៤

Chia sẻ
(VOV)_នាឆ្នាំ២០១៤ វៀតណាមបានទទួលភ្ញៀវចំនួនជិតពីរពាន់នាក់ នៃបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសចូលមកអនុវត្តកម្មវិធី/គំរោងការណ៍នៅវៀតណាម។
បូកសរុបការងារក្រៅរដ្ឋាភិបាលឆ្នាំ២០១៤ - ảnh 1
បណ្ដាអង្គការក្រៅរដ្ឋាភិបាលសុទ្ធតែវាយតំលៃខ្ពស់ចំពោះបណ្ដាគោលនយោបាយ ក៏ដូចជាសមិទ្ធិផលរបស់វៀតណាម ក្នុងការងារកាត់បន្ថយភាពក្រីក្រ

          (VOV)_នាឆ្នាំ២០១៤ វៀតណាមបានទទួលភ្ញៀវចំនួនជិតពីរពាន់នាក់ នៃ
បណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសចូលមកអនុវត្តកម្មវិធី/គំរោងការណ៍នៅវៀត
ណាម។ តំលៃប្រាក់ជំនួយពីបណ្ដាអង្គការក្រៅរដ្ឋាភិបាលសំរាប់វៀតណាមបន្តកើន
ឡើង ដោយមានចំនួន៣០០លានដុល្លារអាមេរិក។ ​បរិមាណអង្គការក្រៅរដ្ឋាភិបាល
មកធ្វើសកម្មភាពនៅវៀតណាមក៏បន្ត​កើនឡើងផងដែរ។ នេះគឺជាព័ត៍មានដែលបាន
នាំចេញនៅក្នុងសន្និសីទបូកសរុបការងារក្រៅរដ្ឋាភិបាល ឆ្នាំ ២០១៤ នាថ្ងៃទី៣០ ធ្នូ 
ឆ្នាំ២០១៤នៅទីក្រុង​ហាណូយ។ ថ្លែងមតិនៅទីនេះ អនុប្រធានគណកម្មាធិការសម្រប
សម្រួល​ជំនួយប្រជាជនចំណុះសម្ព័ន្ធភាពបណ្ដាអង្គការមិត្តភាពវៀតណាម លោក 
​Nguyen Ngoc Hung ​អោយដឹងថា៖

          “ យើងសប្បាយរីករាយណាស់ដោយសារទទួលបានអង្គការក្រៅរដ្ឋា​ភិបាល
ចំនួន៤២ ចុះបញ្ជីធ្វើសកម្មភាពនៅវៀតណាម នាឆ្នាំ ២០១៤។ ​ជាច្បាស់លាស់ថា៖
 បណ្ដាអង្គការនេះនៅតែមានការយកចិត្តទុកដាក់ជាច្រើន និង​សុទ្ធតែវាយតំលៃខ្ពស់
ចំពោះបណ្ដាគោលនយោបាយ ក៏ដូចជាសមិទ្ធិផល​របស់វៀតណាម ក្នុងការងារកាត់
បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ចីរភាព។ ដូច្នេះ គេបានជ្រើសរើសវៀតណាមជាទីមកដល់៕ ”

ប្រតិកម្មទៅវិញ