បើកសម្ពោធគេហទំព័រពាណិជ្ជកម្មវៀតណាម

Chia sẻ
(VOVWORLD) -គេហទំព័រពាណិជ្ជកម្មវៀតណាមមានអាស័យដ្ឋាន www.vietnamtradeporal.gov.vn ត្រួវបានដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១២ កក្ដដា ឆ្នាំ ២០១៧។
បើកសម្ពោធគេហទំព័រពាណិជ្ជកម្មវៀតណាម - ảnh 1 បើកសម្ពោធគេហទំព័រពាណិជ្ជកម្មវៀតណាម (Internet)

     គេហទំព័រពាណិជ្ជកម្មវៀតណាមមានអាស័យដ្ឋាន www.vietnamtradeporal.gov.vn ត្រួវបានដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១២ កក្ដដា ឆ្នាំ ២០១៧។ គេហទំព័រពាណិជ្ជកម្មវៀតណាមនេះក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានគយចំណុះក្រសួងហិរញ្ញវត្ថុ ដោយមានការជួយឧបត្ថម្ភខាងបច្ចេកទេសរបស់ក្រុមធនាគារពិភពលោកប្រចាំនៅវៀតណាម សំដៅបង្កើនលទ្ធភាពព្យាករណ៍ប្រកបដោយតម្លាភាពចំពោះច្បាប់និងនីតិវិធីបែបបទដែលទាក់ទងនឹងពាណិជ្ជកម្មវៀតណាម ហើយជួយឲ្យវិនិយោគិនក្នុង និងក្រៅប្រទេសទាក់ទងផ្ទាល់ជាមួយបញ្ញត្តិស្ដីពីពាណិជ្ជកម្មវៀតណាម។ គេហទំព័រនេះផ្ទុកព័ត៌មានដែលទាក់ទងនឹងបញ្ញត្តិច្បាប់និងបែបបទនាបច្ចុប្បន្នស្ដីពីពាណិជ្ជកម្ម បែបបទរដ្ឋបាល តារាង លិខិតអនុញាត្តិ ដោយមានភាសារចំនួនពីរគឺវៀតណាម និងអង់គ្លេសជាដើម។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung បានអះអាងថា ការដែលដាក់ឲ្យដំណើរការគេហទំព័រពាណិជ្ជកម្មវៀតណាម នឹងជួយឲ្យសហគ្រាស និងភាគីទាក់ទិននានាស្វែងរកបានព័ត៌មានចាំបាច់

និងមានប្រយោជន៍។ លោក Sebastian Eckardt  នាយកជាតិធនាគារពិភពលោកស្ដីទីប្រចាំនៅវៀតណាមបានចាត់ទុកថា គេហទំព័រនេះជាផ្នែកសំខាន់មួយក្នុងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់រដ្ឋាភិបាសំដៅបង្កើនការបង្កលក្ខណៈងាយស្រួលលើវិស័យពាណិជ្ជកម្ម ហើយធនាគារពិភពលោកត្រៀមខ្លួនជាស្រេចបន្តជួយឧបត្ថម្ភចំពោះការខិតខំប្រឹងប្រែងទាំងនេះ៕

ប្រតិកម្មទៅវិញ