|
បើកសន្និសីទតុមូលចាងហ្វាងតុលាការនៃបណ្ដាប្រទេសអាស៊ានស្ដីពីបរិស្ថានលើកទី៤ |
(VOV)_ដោយប្រធានបទ៖ការលំបាកសាកល្បងអំពីបរិស្ថាននិងតួនាទីរបស់តុលាការ សន្និសីទបានបើកនាព្រឹកថ្ងៃទី១៣ ធ្នូ នៅទីក្រុងហាណូយ។ នេះគឺជាវេទិ
ការពហុទិសក្នុងតំបន់នៃបណ្ដាប្រធានតុលាការនៃប្រទេសអាស៊ាននានា ដើម្បី
អះអាងនូវតួនាទី និងចក្ខុវិស័យ របស់ចាងហ្វាងតុលាការ ក្នុងការខំប្រឹងប្រែងការពារ
បរិស្ថាន។ ប្រធានតុលាការប្រជាជនកំពូលវៀតណាម លោក Truong Hoa Binh
បានអោយដឹងថា៖
“ ខ្ញុំសង្ឃឹមថា៖ ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធរបស់ប្រទេសនិមួយៗ
អំពីបញ្ហាបរិស្ថាន នឹងជួយអោយចាងហ្វាងតុលាការនានាយល់ដឹងជ្រាលជ្រៅជាង
ទៀត អំពីបទពិសោធកាត់ក្តី អនុវត្តច្បាប់ ចំពោះរឿងហេតុខាងបរិស្ថាន។ កិច្ចសហ
ប្រតិបត្តិការរបស់តុលាការនៃបណ្ដាប្រទេសអាស៊ាន ក៏ដូចជាការខំប្រឹងប្រែងរបស់
ប្រទេសផ្សេងៗនៅក្នុងតំបន់ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ នឹងដោះស្រាយល្អរាល់
ជំលោះខាងបរិស្ថាន។ តាមនោះ រួមចំណែកកាន់តែច្រើនជាងក្នុងកិច្ចការពារបរិស្ថាន៕”