បើកបុណ្យដើមនិទាឃរដូវនៅទូទាំងប្រទេស

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ (ពោលគឺថ្ងៃទី ៦ តេតប្រពៃណី) បានប្រព្រឹត្តិទៅពិធីបើកបុណ្យវត្ត Huong នៅឃុំ Huong Son ស្រុក My Duc ទីក្រុងហាណូយ ដោយមានប្រធានបទ "ពិធីបុណ្យវិន័យ - អរិយធម៌ - ទេសចរណ៍" ។
បើកបុណ្យដើមនិទាឃរដូវនៅទូទាំងប្រទេស - ảnh 1ភ្ញៀវទេសចរណទៅបុណ្យដើមនិទាឃរដូវនៅទូទាំងប្រទេស(រូបថត៖ kinhtedothi.vn)

លោក Nguyen Van Hoat ប្រធានគណៈកម្មាធិការប្រជាជនស្រុក My Duc បានឲ្យដឹងថា ស្រុកបានយកចិត្តទុកដាក់ជាពិសេសដល់ការធានានូវសុវត្ថិភាពជូនភ្ញៀវទេសចរនិងធានានូវសណ្តាប់ធ្នាប់និងសន្តិសុខនៅរមនីយដ្ឋានវត្ត Huong។

“ឆ្នាំនេះ យើងខ្ញុំបានរៀបចំការចុះឈ្មោះ ដ ចំនួន ៤ ០០០ គ្រឿង និងផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍តាមផ្លូវទឹកដល់អ្នកចូលរួមជិះដនៅទីនេះ។ ឆ្នាំនេះ យើងខ្ញុំបានរៀបចំស្ដង់ទំនិញសេវាកម្មចំនួន ៣០០ ហើលក្រុមគ្រួសារទាំងអស់ដែលបានចូលរួមការធ្វើអាជីវកម្មផ្ដល់សេវាកម្មចំណីអាហារបំរើភ្ញៀវនៅទីនេះ គឺសុទ្ធតែបានចុះហត្ថលេខាលើកិច្ចសន្យាធានាអនាម័យនិងសុវត្ថិភាពចំណីអាហារ”។

នាព្រឹកថ្ងៃដដែល នៅឃុំ Phu Linh ស្រុក Soc Son ទីក្រុងហាណូយ ក៏បានប្រព្រឹតិទៅពិធីបុណ្យព្រះវិហារ Soc សំដៅឧទ្ទិស និងកោតសរសើរដល់វិរៈបុរសជាតិ  Thanh Giongដែលមានគុណូបការវាយបណ្ដេញពួកខ្មាំងសត្រូវឈ្លានពាន An ក្រោមរាជកាលស្ដេច Hung ផងដែរ៕

ប្រតិកម្មទៅវិញ