ធានាសណ្តាប់ធ្នាប់ចរាចរណ៍ក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ |
(VOVworld) – នាយកនគបាលទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) វរៈសេនីយ៍ឯក Le Van Tam បានឲ្យដឹងថា៖ ការធានាសុវត្ថិភាពសំរាប់សប្តាហ៍ជាន់ ខ្ពស់ APEC ឆ្នាំ ២០១៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី ១១ វិច្ឆិកា កំលាំងប៉ូលីសចរាចរណ៍ទីក្រុង Da Nang បន្តត្រួតពិនិត្យបញ្ហានៅសេសសល់នាប៉ុន្មានថ្ងៃខាងមុខដើម្បីនាំចេញវិធានការល្អបំផុតសំដៅធានាសណ្តាប់ធ្នាប់ចរាចរ បង្កើតឡើងទំនុកទុកចិត្តនិងរូបភាពល្អក្នុងភ្នែកមិត្តភ័ក្តអន្តរជាតិ។ កំលាំងប៉ូលីសចរចរណ៍នឹងសហការជាមួយអធិការកិច្ចចរាចរណ៍បង្កើនការងារយាមល្បាតត្រួតពិនិត្យនិងដោះស្រាយការរំលោភសណ្តាប់ធ្នាប់ចរាចរណ៍ព្រមទាំងស្នើឲ្យស្ថាប័នគមនាគមន៍និងដឹកជញ្ជូនត្រួតពិនិត្យនិងបំពាក់ប្រដាប់ថ្មីប្រព័ន្ធសញ្ញាបញ្ជាឡើងវិញ។ គិតដល់ថ្ងៃទី ៦ តុលាការងារត្រៀមរៀបចំនិងកិច្ចសហការរវាងបណ្ដាកំលាំងប្រដាប់អាវុធស្ថាប័នទាក់ទិននានាកំពុងសម្រេចនៅដំណាក់កាលចុងក្រោយ៕