|
ទិវាអន្តរជាតិសុភមង្គល(ថ្ងៃទី២០មិនា)៖ស្រឡាញ់គ្នានិងចែករំលែកជាមួយគ្នា |
(VOV)_ឆ្នាំ ២០១៧ ជាឆ្នាំទី៣ វៀតណាមជួយជ្រោមជ្រែងទិវាអន្តរជាតិសុភមង្គល
ដោយប្រធានពីឆ្នាំ២០១៥នោះគឺ៖ “ស្រឡាញ់គ្នានិងចែករំលែកជាមួយគ្នា”។ ក្នុងឱកាស
នេះ នៅទីក្រុងហូជីមិញ បានរៀបចំសកម្មភាពឃោសនាជាច្រើនដើម្បីលើកកំពស់ចំ
ណេះដឹងរបស់អង្គការ និងប្រជាជនគ្រប់ស្រទាប់ អំពីប្រវត្តិសាស្ត្រ អត្ថន័យ ប្រធាន
បទ និងសារលិខិតរបស់អង្គការសហប្រជាជាតិ ស្ដីអំពីទិវាអន្តរជាតិសុភមង្គល។
ទន្ទឹមនឹងនោះ ចលនាសង្គមទាំងមូល គ្រួសារទាំងមូល រួមចំណែកជាក់ស្ដែង កសាង
គ្រួសារនិងសហគមន៍ប្រកបដោយសុភមង្គល សមភាព និងសម្បូរធូរធារ។ លោកស្រី
Nguyen Thi Can នៅខ័ណ្ឌ Binh Thanh ទីក្រុងហូជីមិញ បានចែករំលែកថា៖
“ តាមនាងខ្ញុំ មនុស្សគ្រប់រូប គ្រប់គ្រួសារនិងសង្គមទាំងមូល ត្រូវមានក្តីស្រ
ឡាញ់ និងការចែករំលែកជាមួយគ្នា។ រួមគ្នាអប់រំកូនចៅក្នុងគ្រួសារត្រូវគោរពច្បាប់
របស់រដ្ឋ។ រួមគ្នាកសាងសង្គមមួយប្រកបដោយសមភាព អរិយ្យធម៌៕”