|
|
ទិវាបុណ្យសៀវភៅនិងវប្បធម៍អានបានបើកនៅវៀតណាម។ (vietnamplus.vn) |
|
VOV-ជាមួយប្រធានបទ “សៀវភៅបានផ្លាស់ប្តូរជីវិតរស់នៅ” ទិវាបុណ្យ
សៀវភៅនិងវប្បធម៍អានបានបើកនាព្រឹកថ្ងៃទី២០មេសានៅ Van Mieu-Quoc Tu
Giam ទីក្រុងហាណូយទាក់ទាញមនុស្សចូលរួមរាប់រយលើក។ ថ្លែងមតិនៅពិធី
លោក Nguyen Ngoc Bao អនុប្រធាននាយកដ្ឋានបោះពុម្ភផ្សាយ ក្រសួងព័ត៌មាន
និងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា៖
“ជនម្នាក់ៗនឹងរកឃើញឲ្យខ្លួននូវទិសអភិវឌ្ឍន៍និងកំណត់ទិសដៅក្នុងជីវិត
របស់ខ្លួន។ ការជ្រើសរើសប្រធានបទ “សៀវភៅបានផ្លាស់ប្តូរជីវិតរស់នៅ” របស់
ទិវាបុណ្យសៀវភៅឆ្នាំនេះជាមួយបំណងមិត្តអ្នកអានម្នាក់ៗមកនឹងវប្បធម៍អាន
និងជ្រើសរើសឲ្យខ្លួនសៀវភៅល្អមួយដើម្បីរួមចំណែកបង្កើតនិងអភិវឌ្ឍន៍ចរិត
លក្ខណៈមនុស្ស កំណត់ទិសសំរាប់ខ្លួនក្នុងអនាគត។”
នៅទីក្រុងហូជីមិញ ទិវាបុណ្យសៀវភៅនិងវប្បធម៍អានក៏ប្រព្រឹត្តទៅក្នុង
រយៈពេល២ថ្ងៃគឺថ្ងៃទី២០និង២១មេសាជាមួយសកម្មភាពជាច្រើនដូចជាតាំង
បង្ហាញផែនទីវៀតណាមជាមួយអធិបតេយ្យភាពព្រំដែនកោះសមុទ្រ ជួបប្រាស្រ័យសន្ទនាអំពីប្រធានបទវប្បធម៍អានជាដើម៕