(VOVworld) – ថ្ងៃទី ២២ មិនា ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាទឹកស្អាតពិភពលោក
ត្រូវបានរៀបចំឡើង សំដៅទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជនលើសក កលោកចំពោះសារសំខាន់របស់ប្រភពធនធានទឹក។ សកម្មភាពជាច្រើនជួយជ្រោម
ជ្រៀងទិវានេះបានប្រព្រឹត្តទៅនៅវៀតណាម។ ថ្លែងមតិក្នុងពិធីរំលឹកខួបអនុស្សារវ
រីយ៍ទិវាទឹកស្អាត ថ្ងៃទី ២២ មិនា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បាន
អះអាងថា៖ ទឹកស្អាតគឺជាកូនសោនាំទៅការអភិវឌ្ឍន៍ចីរភាព និងជាកត្តាសម្រេច
ចំពោះសុខភាពរបស់មនុស្សលោក សន្តិសុខស្បៀងអាហារនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដោយមានប្រធានបទ “សហប្រតិបត្តិការដើម្បីប្រភពទឹក” ទិវាទឹកស្អាតឆ្នាំ ២០១៣ សង្កត់ធ្ងន់ពិសេសទៅលើរាល់វិធានការឆ្ពោះទៅគោលដៅបែងចែកប្រើប្រាស់ប្រភព
ទឹកដោយសមស្រប ក៏ដូចជា កិច្ចសហប្រតិបត្តិការរវាង បណ្ដាប្រទេសដែលមាន
ប្រភពទឹករួម។ នាបច្ចុប្បន្ន មនុស្សចំនួន ៧៨០ លាននាក់គ្មានលក្ខណៈទាក់ទងផ្ទាល់
នឹងប្រភពទឹកស្អាត៕
|
ថ្ងៃទី ២២ មិនា ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាទឹកស្អាតពិភពលោក (Image: Internet) |