ទុន FDI ចូលមកវៀតណាមបានបង្កើតឯតទគ្គកម្ម

Chia sẻ
(VOVWORLD) -ស្ដីពីវិស័យវិនិយោគនោះ វិនិយោគិនបរទេសបានវិនិយោគទុនលើវិស័យចំនួន ១៩ ដែលក្នុងនោះ ផ្ដោតទៅលើវិស័យឧស្សាហកម្មកែច្នៃ បន្ទាប់មកគឺវិស័យធ្វើអាជីវកម្ម អចលនទ្រព្យ និងវិស័យលក់ដុំនិងលក់រាយ។
ទុន FDI ចូលមកវៀតណាមបានបង្កើតឯតទគ្គកម្ម - ảnh 1 (រូបថត៖ chinhphu.vn)

តាមក្រសួងផែនការនិងវិនិយោគវៀតណាមថា គិតដល់ថ្ងៃទី ២០ ខែឧសភា ទុនចុះបញ្ជីថ្មី បំពេញបន្ថែម និងទុនទិញភាគហ៊ុនរបស់វិនិយោគគិនបរទេសចូលមកវៀតណាមទទួលបាន ១៦,៧៤ ពាន់លានដុល្លារអាមេរិក កើនជាង ៦៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ទៅមិញ។ នេះគឺជាកម្រិតឯតទគ្គកម្មអំពីតម្លៃទុនវិនិយោគ ដែលបានចុះឈ្មោះក្នុងរយៈពេល ៥ ខែដើមឆ្នាំ បើប្រៀបធៀបនឹងរយៈពេល ៤ ឆ្នាំថ្មីៗនេះ។

ស្ដីពីវិស័យវិនិយោគនោះ វិនិយោគិនបរទេសបានវិនិយោគទុនលើវិស័យចំនួន ១៩ ដែលក្នុងនោះ ផ្ដោតទៅលើវិស័យឧស្សាហកម្មកែច្នៃ បន្ទាប់មកគឺវិស័យធ្វើអាជីវកម្ម អចលនទ្រព្យ និងវិស័យលក់ដុំនិងលក់រាយ។

មានប្រទេស និងតំបន់ដែនដីចំនួន ៨៨ មានគម្រោងវិនិយោគនៅវៀតណាម។ ក្នុងនោះ ហុងកុង (ចិន) បាននាំមុខគេ ដោយមានទុនវិនិយោគសរុបជាង ៥ ពាន់លានដុល្លារអាមេរិក; កូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់លេខ ២; ចំណាត់ថ្នាក់ទី ៣ បានទៅលើសិង្ហបុរី បន្ទាប់មកគឺ ចិន និងជប៉ុន៕

ប្រតិកម្មទៅវិញ