ទីក្រុងហូជីមិញរៀបចំពិធីមិទ្ទិងរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ទិវាឯកភាពប្រទេសជាតិ។

Theo VOV -
Chia sẻ
VOV-នាព្រឹកថ្ងៃទី២៩មេសានៅសាលប្រជុំទីក្រុង
គណៈកម្មាធិការបក្ស ក្រុម​ប្រឹក្សាប្រជាជន គណៈ
កម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ
​វៀត​ណាមទីក្រុងហូជីមិញបានរៀបចំដ៏មហោឡារឹក
ពិធីមិទ្ទិងរំលឹកខួបអនុស្សាវរីយ៍​លើកទី៣៨ទិវារំដោះភាគខាងត្បូងទាំងស្រុង
ឯកភាពប្រទេសជាតិ (ទី៣០មេសា) លើកទី១២៧ទិវាពលកម្មអន្តរជាតិ
(ទី១ឧសភា) និងទទួលបណ្ដារង្វាន់ដ៏ខ្ពង់ខ្ពស់​របស់រដ្ឋ។

ទីក្រុងហូជីមិញរៀបចំពិធីមិទ្ទិងរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ទិវាឯកភាពប្រទេសជាតិ។ - ảnh 1
វិមាន Thong Nhat នៅទីក្រុងហូជីមិញ។ (vov.vn)


        VOV-នាព្រឹកថ្ងៃទី២៩មេសានៅសាលប្រជុំទីក្រុង គណៈកម្មាធិការបក្ស
ក្រុម​ប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុ
ភូមិ​វៀត​ណាមទីក្រុងហូជីមិញបានរៀបចំដ៏មហោឡារឹកពិធីមិទ្ទិងរំលឹកខួប
អនុស្សាវរីយ៍​លើកទី៣៨ទិវារំដោះភាគខាងត្បូងទាំងស្រុងឯកភាពប្រទេសជាតិ
(ទី៣០មេសា) លើកទី១២៧ទិវាពលកម្មអន្តរជាតិ(ទី១ឧសភា) និងទទួលបណ្ដា
រង្វាន់ដ៏ខ្ពង់ខ្ពស់​របស់រដ្ឋ។ នៅពិធីលោក Le Hoang Quan ប្រធានគណៈកម្មាធិការ
ប្រជាជន​ទីក្រុង​ហូជីមិញបានថ្លែងសន្ទរកថារំលឹកឡើងវិញនូវកំណាត់ផ្លូវ
ប្រវត្តិសាស្ត្រតស៊ូបដិវត្ត​របស់ប្រជាជាតិវៀតណាម។ លោក Le Hoang Quan បាន
សង្កត់ធ្ងន់ថា៖

        “បក្សភាគរដ្ឋអំណាចប្រជាជនទីក្រុងហូជីមិញប្តេជ្ញាចិត្តកសាងទីក្រុង​ហូជីមិញកាន់តែអរិយ្យធម៍ទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយតួនាទីជា​ទីក្រុង​ពិសេសនាំមុខក្នុងបុព្វហេតុឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម ជាជំហានៗ​ក្លាយទៅជាមជ្ឈមណ្ឌលដ៏ធំធេងអំពីសេដ្ឋកិច្ចហិរញ្ញវត្ថុពាណិជ្ជកម្មវិទ្យាសាស្ត្រ​បច្ចេកវិទ្យារបស់ប្រទេសជាតិនិងដំបន់អាស៊ី-អាគ្នេយ៍រួមចំណែកសកម្មនាំ​វៀត​
ណាម​ជាសារវន្តក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០១៥។ ស័គ្រសមជាទីក្រុងមានឈ្មោះលោកប្រធានហូជីមិញ។”

        រីឯបងស្រី Tran Thanh Thao លេខាសម្ព័ន្ធយុវជនខ័ណ្ឌទី៤បានលើក​ច្បាស់​ថា៖

        “យើងខ្ញុំ យុវជនទីក្រុងហូជីមិញម្នាក់ៗនឹងបន្តពង្រីកការផ្ដើមគំនិតឈានទៅ​មុខសកម្មរបស់ខ្លួនក្នុងការរកឃើញដំណោះស្រាយការងារជាក់ស្ដែងដើម្បីរួម​ចំណែកកសាងទីក្រុងហូជីមិញកាន់តែអរិយ្យធម៍ទំនើបពីមួយថ្ងៃទៅមួយថ្ងៃ៕”

ប្រតិកម្មទៅវិញ