ថែទាំជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំជាការងារយូរអង្វែងសំខាន់និងបន្ទាន់

Theo VOVWORLD -
Chia sẻ
Vovworld-មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៣នៃសមាគមជនរង​គ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ Dioxin វៀតណាមបានប្រព្រឹត្តទៅ​នាថ្ងៃទី​២៤ធ្នូនៅទីក្រុងហាណូយ។
ថែទាំជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំជាការងារយូរអង្វែងសំខាន់និងបន្ទាន់ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានថ្លែងមតិនៅមហាសន្និបាត (VOV)

        Vovworld-មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៣នៃសមាគមជនរង​គ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ Dioxin វៀតណាមបានប្រព្រឹត្តទៅ​នាថ្ងៃទី​២៤ធ្នូនៅទីក្រុងហាណូយ។ ថ្លែងមតិនៅមហាសន្និបាត ឧបនាយករដ្ឋមន្ត្រី​វៀត​
ណាមលោក Vu Duc Dam បានចាត់ទុកថា ការដោះស្រាយផលវិបាកនៃជាតិ​គីមី
ពុលពណ៍លឿងទុំ dioxin គឺយូរអង្វែងសំខាន់និងបន្ទាន់។​ បក្សរដ្ឋប្រពន្ធ​នយោបាយ​ទាំងមូលនិងប្រជាជនបាននិងកំពុងធ្វើការអស់ពីកំលាំងកាយចិត្តដើម្បីជន​រង​គ្រោះ
ដោយជាតិគីមីពុលពណ៍លឿងទុំ​ខំប្រឹងប្រែងលើកកំពស់ជីវភាព​រស់នៅរបស់ជន
រងគ្រោះនិងគ្រួសារថែមទៀត។ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើរ​សមាគម
ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ Dioxin វៀតណាម (VAVA) រួមចំណែក
ជាមួយបក្សរដ្ឋប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនថែទាំជួយ​ឧបត្ថម្ភជនរង
គ្រោះ។​ សមាគមជនរងគ្រោះដោយជាតិគីមីពូលព័រលឿងទុំ Dioxin វៀតណាមគោរព
និងជំរុញសកម្មភាពឃោសនាច្នៃប្រឌិតអំពីខ្លឹមសាររបៀបធ្វើចលនាសមស្រប​បង្កើនសាមគ្គីភាពជាតិនិងអន្តរជាតិ ខំប្រឹងប្រែងក្នុងការតស៊ូទាមទាយុត្តិធម៍​សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំវៀតណាម។
ក្នុង ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០ទិវាប្រពៃណីសមាគម​ជនរងគ្រោះ ដោយជាតិគីមីពុលពណ៍លឿងទុំ/ Dioxin វៀតណាម (​VAVA) ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ២៣ ធ្នូ នៅទីក្រុងហាណូយ។ តាងនាមអោយថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណ សិរ្យមាតុភូមិវៀតណាម ប្រធានគណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan ដ៏សប្បាយ​រីករាយចំពោះការអភិវឌ្ឍន៍លឿននិងទទួល បានលទ្ធផលសកម្មជាច្រើន ​របស់ VAVA ក្នុងរយះពេល១០ឆ្នាំកន្លងទៅ។ លោក  Nguyen Thien Nhan បានស្នើថា៖​គណះកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់​  និងប្រជាជន​ទាំងមូលត្រូវបំពេញភារកិច្ចនេះប្រកបដោយល្អប្រសើ។ សមាគមជន រងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/ Dioxin វៀតណាមត្រូវបន្តពង្រឹងនិង​ ពង្រីកគុណភាពនៃសកម្មភាព ដោយរូបសណ្ឋាន វិធានការសកម្មនានា ​ដើម្បីឆ្លៀត យកប្រភពកម្លាំងរបស់សង្គមដើម្បីថែទាំ ជួយឧបត្ថម្ភជនរងគ្រោះ និងរក្សារការ តស៊ូដណ្ដើមយុត្តិធម៌សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លងទុំនៅវៀត ណាម៕

ប្រតិកម្មទៅវិញ