ថ្ងៃទី២មករាឆ្នាំ២០១៣យកមតិប្រជាជនអំពីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី២៩ធ្នូនៅទីក្រុងហាណូយ
គណៈកម្មាធិការតាក់តែងពង្រាងវិសោធនកម្មរដ្ឋធម្ម
នុញ្ញឆ្នាំ១៩៩២ បានបើកសន្និសីទការសែតសំដៅ
លាតត្រដាង អនុវត្តន៌ការយកប្រជាមតិប្រជាជនអំពី
ពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។
ថ្ងៃទី២មករាឆ្នាំ២០១៣យកមតិប្រជាជនអំពីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ - ảnh 1
លោក  Phan Trung Ly ថ្លែងមតិក្នុងសន្និសីទកាសែត
(រូបថតៈ Internet)

(VOVworld)-នារសៀលថ្ងៃទី២៩ធ្នូ នៅទីក្រុងហាណូយគណៈកម្មាធិការតាក់តែង
ពង្រាងវិសោធន កម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ បានបើកសន្និសីទការសែតសំដៅលាត
ត្រដាង អនុវត្តន៌ការយកប្រជាមតិប្រជាជនអំពីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២។ លោក Phan Trung Ly សមាជិកនៃគណៈកម្មាធិការតាក់តែងវិសោធន
កម្មធម្មនុញ្ញឆ្នាំ១៩៩២ និងជាប្រធានចងក្រងពង្រាងនេះបានឲ្យដឹងថា មុខសញ្ញា
ដើម្បីយកមតិគឺប្រជាជនគ្រប់ស្រទាប់ក្នុងប្រទេសនិងជនវៀតណាមនៅឯបរទេស។ គោលដៅនៃការរៀបចំយកមតិប្រជាជនគឺសំដៅពង្រីកសិទ្ធធ្វើជាម្ចាស់បង្រើត
ការសុ្រះចិត្តគំនិតក្នុងប្រជាជន សម្តែងនូវឆន្ទះនិងបំណងប្រាថ្នា របស់ប្រជាជន
ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ ពេលវេលាយកមតិប្រជាជនអំពី
ពង្រាងនេះចាប់តាំងពីថ្ងៃទី២មករានិងបញ្ចប់នាថ្ងៃទី៣១មិនា។ របៀបយកមតិ
ប្រជាជនរួមមាន ការផ្តល់មតិផ្ទាល់ ឬធ្វើជាលាយល័ក្តអក្សរផ្ញើរ​មកបណ្តាស្ថាប័ន ឬតាមទំព័រព័ត៌មានអេឡិកត្រូនិករបស់រដ្ឋសភា http://duthaoonline.quochoi.vn និងបណ្តាមធ្យោបាយឃោសនាមហាជនទៀតផង៕

ប្រតិកម្មទៅវិញ