(VOV)_សិក្ខាសាលា ផ្តល់មតិចំពោះគំរោង៖ ជំរុញខ្លាំងការងារឃោសនា
ចលនាជនរួមជាតិនៅតំបន់ជនរួមជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រាយាល ព្រំដែន
កោះ សមុទ្រ ដំណាក់កាល ២០១៦-២០២០ ត្រូវបានប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី១២
ឧសភា នៅទីក្រុងហាណូយ។ នៅទីនេះបណ្ដាដំណាងបានអះអាងថា៖ ការងារឃោសនា ចលនាជនរួមជាតិជាជនជាតិភាគតិច ព្រៃភ្នំ ព្រំដែន កោះសមុទ្រ ជា
ភារកិច្ចរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ គោលដៅគឺជួយជនរួមជាតិយល់
ត្រឹមត្រូវ និងអនុវត្តល្អតាមការផ្តួចផ្តើមគំនិត គោលនយោបាយ របស់បក្ស ច្បាប់
របស់រដ្ឋ អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ពីសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម
សន្តិសុខ ការពារជាតិ នៅតំបន់ព្រៃភ្នំ និងជនជាតិភាគតិច។
|
ជំរុញខ្លាំងការងារឃោសនា ចលនាជនរួមជាតិនៅតំបន់ជនរួមជាតិភាគតិច |
ថ្លែងមតិនៅទីនេះ ដំណាងក្រសួងយុត្តិធម៌បានស្នើ៖ ក្នុងការងារ ឃោសនា
ត្រូវប្រមូលផ្តុំទៅលើបណ្ដាមុខសញ្ញាជាក់ស្ដែង និងបំភ្លឺរាល់ខ្លឹមសារ វិធានការ
របៀបឃោសនា ចលនាចំពោះក្រុមមុខសញ្ញានិមួយៗ។ ទន្ទឹមនឹងនោះ គំរោង
ការណ៍ក៏បំភ្លឺច្បាស់នូវរបៀបឃោសនា អោយសមស្របជាមួយជនរួមជាតិ ជា
ជនជាតិភាគតិច និងព្រៃភ្នំ ព្រំដែន កោះសមុទ្រផងដែរ៕