|
ជួយជ្រោមជ្រែងទិវាពិភពលោកបង្កាប្រឆាំង HIV/AIDS ទី១ធ្នូ |
VOV-ថ្ងៃទី១ធ្នូជាទិវាពិភពលោកបង្កាប្រឆាំង HIV/AIDS។ ប្រធានបទនៃទិវាពិភពលោកបង្កាប្រឆាំង HIV/AIDS ឆ្នាំនេះគឺឆ្ពោះទៅគោលដៅ ៣ទេ គ្មានអ្នក
ត្រូវឆ្លង HIV ថ្មី គ្មានអ្នកត្រូវស្លាប់ដោយសារ AIDS និងគ្មានការប្រកាន់ប្រព្រឹត្ត
ទាក់ទិនដល់ HIV/AIDS។ នៅវៀតណាមបានប្រព្រឹត្តទៅសកម្មភាពជួយជ្រោម
ជ្រែងព្រឹត្តិការណ៍នេះ។
នាព្រឹកថ្ងៃទិ១ធ្នូនៅក្រុងហាណូយ គណៈកម្មាធិការប្រជាជនទីក្រុងហា
ណូយនិងគណៈកម្មាធិការជាតិបង្កាប្រឆាំង AIDSនិងបង្កាប្រឆាំងគ្រឿងញៀន
ពេស្យាចារបានសហការរៀបចំពិធីមីទ្ទីងជួយជ្រោមជ្រែងខែសកម្មភាពជាតិ
បង្កាប្រឆាំង HIV/AIDS ជាមួយប្រធានបទ “ឆ្ពោះទៅគ្មានអ្នកត្រូវឆ្លងថ្មី HIV”។
ថ្លែងមតិនៅពិធីមីទ្ទីង ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បាន
លើកច្បាស់ថា៖
“ត្រូវបង្កចលនាមហាជនស៊ីជំរៅ មានការរួមកំលាំងកាយចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទាំងមូលចូលរួមក្នុងបុព្វហេតុបង្កាប្រឆាំង
HIV/AIDS។ អ្នកត្រូវឆ្លង HIV និងអ្នកមានគ្រោះអាសន្នឆ្លងខ្ពស់ត្រូវបានបង្ក
លក្ខណៈដើម្បីទាក់ទងបណ្ដាសេវាកម្មបង្កាថែទាំជួយឧបត្ថម្ភនិងព្យាបាល៕”