ជម្រុញនិងការពារសិទ្ធិកុមារនៅវៀតណាម

Chia sẻ
(VOVWORLD) - សិក្ខាសាលាចាប់ផ្តើមដំណើរការគម្រោងការ “ជម្រុញនិងការពារសិទ្ធិកុមារនៅវៀតណាម" ដោយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច សហការជាមួយមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) នៅ វៀតណាម ដែលបានរៀបចំឡើងនាព្រឹកថ្ងៃ ទី១៦សីហានៅទីក្រុងហាណូយ។
ជម្រុញនិងការពារសិទ្ធិកុមារនៅវៀតណាម - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ qdnd.vn)

គម្រោងការ “ជម្រុញនិងការពារសិទ្ធិកុមារនៅវៀតណាម” ពេលបានបើកឲ្យដំណើរការនឹងរួមចំណែកដល់ការបង្កើតនូវបរិយាកាសច្បាប់និងគោលនយោបាយលើគ្រប់ជ្រុងជ្រោយ ដែលមានលទ្ធភាពការពារកុមារទាំងអស់នៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះកែលំអសមត្ថភាពនិងគណនេយ្យភាពរបស់រដ្ឋចំពោះការអនុវត្តសិទ្ធិកុមារវៀតណាម។

លោកស្រី Lesley Miller អនុប្រធានតំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “ទីមួយ យើងនឹងរួមសហ ការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចរួមទាំងជំរុញការអនុវត្តគម្រោងតាមរយៈជំនួយអំពីបច្ចេកទេស និងពិគ្រោះយោបល់ គោលនយោ បាយដើម្បីសម្រេចបានលទ្ធផលល្អ។ ទីពីរយើងអាចជួយឧបត្ថម្ភដោយនាំ យកបទពិសោធន៍ល្អៗបំផុតពីបណ្តាប្រទេសដទៃទៀតក្នុងការអនុវត្តសិទ្ធិកុមារដើម្បីចែករំលែកជាមួយវៀតណាម។ បញ្ហាទី៣គឺសំខាន់ណាស់ គឺ Unicef ត្រូវធានាការអនុវត្តសន្ធិសញ្ញាសិទ្ធិកុមារនៅវៀត ណាមនឹងមានលក្ខណៈស្រដៀងនឹងស្តង់ដារអន្តរជាតិស្តីពីសិទ្ធិកុមារដែលបានកំណត់នៅក្នុងអនុសញ្ញានៃអង្គការសហប្រជាជាតិ។ តាមនោះ រួមចំណែកក្នុងការជម្រុញ និងការពារសិទ្ធិកុមារនៅក្នុងប្រទេសវៀតណាម។ ឲ្យកាន់តែល្អប្រសើរជាងមុន”៕

ប្រតិកម្មទៅវិញ