ជំនះពុះពារបន្ទាន់នូវផលវិបាកបណ្តាលមកពីព្យុះលេខ ៥

Chia sẻ
(VOVWORLD) -  រហូតដល់ព្រឹកថ្ងៃទី ២០ ខែកញ្ញា ស្ថានភាពបាក់ដីតាមផ្លូវជាតិមួយចំនួន ផ្លូវខេត្តនិងផ្លូវអន្តរឃុំ នៅបណ្តាខេត្ត Nghe An, Ha Tinh, Quang Binh, Quang Tri, Thua Thien-Hue, Da Nang អាចដំណើរការចរាចរនិងការដឹកជញ្ចូនបានរួចជាស្រេច។

យោងតាមរបាយការណ៍រហ័សរបស់ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិ បានបង្ហាញថា ព្យុះលេខ ៥ បានសម្លាប់មនុស្ស ៣ នាក់ ហើយមនុស្សចំនួន ១១២ ត្រូវរងរបួសឬបាត់ខ្លួន ហើយផ្ទះសម្បែងជាង ២២ ពាន់ខ្នង ត្រូវខូចខាត។ បើនិយាយពីផលិតកម្មកសិកម្មវិញ ស្រូវនិងដំណាំជាង ៣.០០០ ហិកតាត្រូវបានខូចខាត។ រហូតដល់ព្រឹកថ្ងៃទី ២០ ខែកញ្ញា ស្ថានភាពបាក់ដីតាមផ្លូវជាតិមួយចំនួន ផ្លូវខេត្តនិងផ្លូវអន្តរឃុំ នៅបណ្តាខេត្ត Nghe An, Ha Tinh, Quang Binh, Quang Tri, Thua Thien-Hue, Da Nang អាចដំណើរការចរាចរនិងការដឹកជញ្ចូនបានរួចជាស្រេច។

ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការ និងទប់ទល់គ្រោះមហន្តរាយធម្មជាតិបានស្នើរថា តំបន់ដែលរងផលប៉ះពាល់ដោយព្យុះ ត្រូវផ្តោតលើការងារព្យាបាលមនុស្សដែលរងរបួស លើកទឹកចិត្ត និងចុះសួរសុខទុក្ខគ្រួសារដែលមានអ្នកស្លាប់ឬរបួស។ ម្យ៉ាងវិញទៀត  ប្រមូលកម្លាំងនិងមធ្យោបាយ ដើម្បីរួមគ្នាជាមួយប្រជាជននៅតំបន់ជំនះពុះពារ លើផលវិបាកនានាដើម្បីស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ។ ជាមួយគ្នានេះ បន្តតាមដានការប្រែប្រួលគ្រោះមហន្តរាយធម្មជាតិនិងអនុវត្តវិធានការដើម្បីទប់ទល់នឹងទឹកជំនន់ក្រោយព្យុះផង ដែរ៕

ប្រតិកម្មទៅវិញ