ជំនួបសន្ទនាអំពីការ បង្ការប្រឆាំងអំពើពុករលួយលើកទី១៣

Chia sẻ
(VOVworld)-ជំនួបសន្ទនាក្រោមប្រធានបទ “បណ្តា
ដំណោះស្រាយបង្កា ប្រឆាំង និងរឹបអូសទ្រពសម្បត្តិ
ពុករលួយ”

ជំនួបសន្ទនាអំពីការ បង្ការប្រឆាំងអំពើពុករលួយលើកទី១៣ - ảnh 1
ទិដ្ឋភាពនៃវេទិកា (រូបថតៈ baocongthuong)


(VOVworld)-ជំនួបសន្ទនាក្រោមប្រធានបទ “បណ្តាដំណោះស្រាយបង្កា ប្រឆាំង និងរឹបអូសទ្រពសម្បត្តិពុករលួយ” រៀបចំដោយអធិការកិច្ចរដ្ឋាភិបាល រួមជាមួយ
ក្រសួងយុត្តិធម៌ និងស្ថានទូតអង់គ្លេស នាព្រឹកថ្ងៃទី២៦វិច្ឆិកានៅទីក្រុង ហាណូយ។ ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong បានអះអាងថាវៀតណាមជាសមាជិកនៃអនុសញ្ញាអ.ស.បស្តីពី ការបង្ការប្រឆាំង
អំពើពុករលួយ(ANCAC) ដូច្នេះ គោលដៅ ក្នុងការបង្ការ ប្រឆាំង អំពើពុករលួយ
របស់វៀតណាម​មានលក្ខណៈប្រហាក់ប្រហែលជាមួយអន្តជាតិ។ គោល
នយោបាយបង្ការ ប្រឆាំងអំពើពុករលួយរបស់វៀតណាម ជានិច្ចកាល ចាត់ទុក
ការងារបង្ការជាដំណោះស្រាយសំខាន់។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ដោយ មានការ
កំណត់ថ្មីអំពីការចាត់តាំងនិងសកម្មភាពរបស់ក្បាលម៉ាស៊ីននីតិរដ្ឋ អំពីការ
ប្រតិបត្តិរបស់ខឿនសេដ្ឋកិច្ចទីផ្សារ និងការធ្វើសមាហរណកម្មអន្តរជាតិ ​បានអះ
អាងច្បាស់ការ “ប្តូរផ្តាចតស៊ូប្រឆាំងអំពើពុករលួយ”(ប្រការទី២​មាត្រាទី៨) ។ នេះជាមូលដ្ឋានសំខាន់សម្រាប់ការបង្កើនការងារបង្ការប្រឆាំងអំពើពុករលួយ
នាពេលកន្លងទៅ។ លោក Ha Hung Cuong បានឲ្យដឹងថា៖

        “ទោះបីជាមានការខំប្រឹងប្រែងជាច្រើនក្តី ប៉ុន្តែអាចឃើញថា ការងារបង្ការ ប្រឆាំងអំពើពុករលួយនិយាយរួម ក៏ដូចជាការងារបង្ការ ប្រឆាំងអំពើពុករលួយនិង
រឹប អូសទ្រព្យសម្បត្តិដោយអំពើរពុករលួយនៅវៀតណាមនិយាយដោយឡែកនៅ ជួបប្រទះនឹងការលំបាក សាកល្បងជាច្រើន។ ដោយហេតុនេះ រាល់ការចែក
រំលែកក្នុងវេទិការនេះ នឹងជាប្រភពព័ត៌មានសំខាន់ សម្រាប់ស្ថាប័នមាន សមត្ថកិច្ច
របស់វៀតណាមសិក្សាស្រាវជ្រាវ អនុវត្តឲ្យបានសមស្របនឹងលក្ខណៈ ជាក់ស្តែង
នៅវៀតណាម”៕

ប្រតិកម្មទៅវិញ