ជំនួបសន្ទនាជាន់ខ្ពស់រវាងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុនិងធនាគារពិភពល

Chia sẻ
 (VOV)_ ជំនួបសន្ទនាជាន់ខ្ពស់រវាងអនុប្រធាន​អចិន្ត្រៃយ៍គណៈកម្មាធិការជាតិអំពី​បំរ៉ែបំរួលអាកាសធាតុ និងធនាគារពិភពលោក ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ២៥ សីហា នៅរដ្ឋធានីហាណូយ ​ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក ​Hoang Trung Hai អនុប្រធាន ​
 ជំនួបសន្ទនាជាន់ខ្ពស់រវាងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុនិងធនាគារពិភពល - ảnh 1
ជំនួបសន្ទនាជាន់ខ្ពស់រវាងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ​អំពីបំរ៉ែបំរួលអាកាសធាតុ និងធនាគារពិភពលោក(VOV)

(VOV)_ ជំនួបសន្ទនាជាន់ខ្ពស់រវាងអនុប្រធាន​អចិន្ត្រៃយ៍គណៈកម្មាធិការជាតិ
អំពី​បំរ៉ែបំរួលអាកាសធាតុ និងធនាគារពិភពលោក ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ២៥  សីហា នៅរដ្ឋធានីហាណូយ ​ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក ​Hoang Trung
Hai អនុប្រធាន ​អចិន្ត្រៃយ៍គណៈកម្មាធិការជាតិ​អំពីបំរ៉ែ​បំរួលអាកាសធាតុ ​និងលោក
ស្រី Rachel Kyte នាយិការងធនាគារ​ពិភពលោក ទទួលបន្ទុកវិស័យបំរ៉ែបំរួលអាកាស ធាតុ ធ្វើជាសហអធិបតី។​ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី​Hoang Trung Hai បាន
លើកច្បាស់​ថា៖​ វៀតណាមកំពុងសកម្មជំរុញខ្លាំង​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ច​ឡើងវិញ និងផ្លាស់ប្តូររូបសណ្ឋានកំណើន ពង្រីកសក្ដានុភាព ឧត្តមភាព ​ដើម្បីលើកកំពស់ប្រសិទ្ធិភាព និងការប្រកួតប្រជែងជាតិ។ ​ ក្នុងតួនាទីជាថ្នាក់ដឹកនាំ  បេសកជនពិសេស ​អំពី​បំរ៉ែបំរួលអាកាសធាតុនៃធនាគារពិភពលោក លោកស្រី
 Rachel Kyte បានអះអាងថា៖ ដំណើរទស្សនកិច្ច​នៅវៀតណាមលើកនេះគឺ សំដៅ
ស្រាវជ្រា​វស្ថានភាពជាក់ស្ដែងអំពីការជះឥទ្ធិពល និងគ្រោះអាសន្នរបស់ បំរ៉ែបំរួល អាកាសធាតុ ចំពោះវៀតណាម…។លៗ នៅទីនេះ ភាគីទាំងពីរ​បានវាយតំលៃខ្ពស់
ចំពោះ រាល់លទ្ធផលដែលទទួលបានក្នុងកិច្ចសហប្រតិ​បត្តិការ និងមានគោលបំណង បន្តបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការនេះ ដើម្បីជួយឧបត្ថម្ភវៀតណាម 
កាត់បន្ថយភាពក្រីក្រប្រកបដោយ​ជោគជ័យ ទប់ទល់នឹង បំរ៉ែបំរួលអាកាសធាតុ  ជំរុញកំណើនបៃតង ឆ្ពោះ​ទៅការអភិវឌ្ឍន៍ចីរភាព៕

ប្រតិកម្មទៅវិញ