|
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien |
(VOV)_នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក
ស្រី Nguyen Thi Kim Tien ក្នុងនាទី៖ ប្រជាជនសួរ -រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី១ វិច្ឆិកា។
រដ្ឋមន្ត្រី លោកស្រី Nguyen Thi Kim Tien បានអោយដឹងថា៖ ក្រសួងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល រួមជាមួយផ្នែកធានារ៉ាប់រងសង្គម នឹងកសាងសារាចរស្ដីពីការកែសម្រួល
តំលៃសេវាកម្មដោយឯកភាពគ្នារវាងមន្ទីរពេទ្យ ក្នុងទូទាំងប្រទេស។ តាមនោះ ជន
ក្រីក្រត្រូវបានរដ្ឋទិញធានារ៉ាប់រងសុខាភិបាលអោយ១០០%។ រីឯ មុខសញ្ញាគោល
នយោបាយ និងកុមារអាយុក្រោម៦ឆ្នាំ ជនរួមជាតិជាជនជាតិភាគតិច និងប្រជាជន
នៅតំបន់កោះសមុទ្រ តំបន់ឆ្ងាយដាច់ស្រយាល ក៏បានទទួលដូចនឹងជនក្រីក្រដែរ។
ចំពោះជនលើខ្សែរបន្ទាត់ក្រីក្រ រដ្ឋជួយឧបត្ថម្ភ៧០% និងតំបន់ជាច្រើនបានទិញ
អោយមុខសញ្ញានេះបន្ថែម៣០%ទៀត៕