ច្បាប់ដីធ្លីធ្វើវិសោធនកម្មមានចំណុចថ្មីជាច្រើនបង្ហាញប្រជាធិបតេយ្យបើកចំហរតម្លាភាព

NGOC ANH Theo VOVWORLD -
Chia sẻ
Vovworld-ច្បាប់ដីធ្លីធ្វើវិសោធនកម្មទើបនឹងបានអនុម័តនៅសម័យប្រជុំលើក​ទី​៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ ជាច្បាប់ដ៏សែនសំខាន់មានឥទ្ធិពលស៊ី​ជម្រៅដល់បណ្ដាវិស័យនយោបាយសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។​
ច្បាប់ដីធ្លីធ្វើវិសោធនកម្មមានចំណុចថ្មីជាច្រើនបង្ហាញប្រជាធិបតេយ្យបើកចំហរតម្លាភាព - ảnh 1
សន្និសីទកាសែតចុងឆ្នាំ២០១៣របស់ក្រសួងធនធាននិងបរិស្ថាន (VOV)



      Vovworld-ច្បាប់ដីធ្លីធ្វើវិសោធនកម្មទើបនឹងបានអនុម័តនៅសម័យប្រជុំលើក​
ទី​៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ ជាច្បាប់ដ៏សែនសំខាន់មានឥទ្ធិពលស៊ី​ជម្រៅដល់បណ្ដាវិស័យនយោបាយសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។​ នោះជាការ​អះអាងរបស់ថ្នាក់ដឹកនាំក្រសួងធនធាននិងបរិស្ថានក្នុងសន្និសីទកាសែតចុងឆ្នាំ​២០១៣បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧ធ្នូនៅទីក្រុងហាណូយ។ ថ្នាក់ដឹកនាំ​ក្រសួងធនធាននិងបរិស្ថានបានឲ្យដឹងថា ច្បាប់ដីធ្លីធ្វើវិសោធនកម្មមានខ្លឹមសារ​ផ្លាស់ប្តូរថ្មីសំខាន់ចំនួន៩។ គួរឲ្យយកចិត្តទុកដាក់គឺច្បាប់ដីធ្លីធ្វើវិសោធនកម្ម​បាន​កំណត់ជាក់ស្ដែងជាងសិទ្ធិនិងការទទួលខុសត្រូវរដ្ឋ ការធានារបស់រដ្ឋចំពោះ​អ្នក​
ប្រើប្រាស់ដី សិទ្ធិកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ដីសមស្របនឹងមុខសញ្ញានីមួយៗ របៀបប្រើប្រាស់ដីនិងលក្ខណៈដើម្បីអនុវត្តសិទ្ធិរបស់អ្នកប្រើប្រាស់ដី។ តាម​រដ្ឋមន្ត្រី​ក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Nguyen Minh Quang ថា ការជំរុញ
ឃោសនាផ្សព្វផ្សាយច្បាប់ដីធ្លីធ្វើវិសោធនកម្មជាភារកិច្ចមួយក្នុងចំណោមភារកិច្ច
ស្នូលរបស់ផ្នែកធនធាននិងបរិស្ថានក្នុងឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ