គោលនយោបាយឥតងាករេរបស់វៀតណាមគឺគោរព និងធានារាល់សិទ្ធិ​សេរីភាព​ខាងជំនឿ និងសាសនា

Chia sẻ
(VOVWORLD) - គោលនយោបាយឥតងាករេរបស់វៀតណាមគឺគោរព និងធានាសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិសេរីភាពខាងសាសនា និងជំនឿរបស់ប្រជាជន។
គោលនយោបាយឥតងាករេរបស់វៀតណាមគឺគោរព និងធានារាល់សិទ្ធិ​សេរីភាព​ខាងជំនឿ និងសាសនា - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ រូបថត៖ Nguyen Hong

ក្នុងសន្និសីទសារព័ត៌មានដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១១ មករា នៅទីក្រុងហាណូយអត្ថាធិប្បាយអំពីព័ត៌មានដែលថាសហរដ្ឋអាមេរិកបានបន្តដាក់វៀតណាមទៅក្នុងបញ្ជីឃ្លាំមើលពិសេសអំពីសេរីភាពសាសនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “គោលនយោបាយឥតងាករេរបស់វៀតណាមគឺគោរព និងធានាសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិសេរីភាពខាងសាសនា និងជំនឿរបស់ប្រជាជន។ ប្រការនេះត្រូវបានចែងយ៉ាងច្បាស់លាស់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាម និងប្រព័ន្ធច្បាប់របស់វៀតណាម ព្រមទាំងធានានូវការគោរពជាក់ស្ដែង។ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស រួមទាំងការធានាសេរីភាពខាងជំនឿ និងសាសនា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ក្នុងរយៈពេលកន្លងទៅ។ វៀតណាមមានការសោកស្ដាយ និងស្នើឱ្យសហរដ្ឋអាមេរិកមិនដាក់វៀតណាមទៅក្នុងបញ្ជីឃ្លាំមើលពិសេសអំពីសេរីភាពសាសនា ហើយចាំបាច់ត្រូវមានការវាយតម្លៃសត្យានុម័តដោយផ្អែកលើព័ត៌មានដ៏ត្រឹមត្រូវ និងទូលំទូលាយអំពីស្ថានភាពសេរីភាពសាសនា និងជំនឿនៅវៀតណាម។ វៀតណាមត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយភាគីអាមេរិកលើបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ក្នុងស្មារតីស្មោះត្រង់ បើកចំហ និងគោរពគ្នាទៅវិញទៅមក រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងវៀតណាមនិងសហរដ្ឋអាមេរិក”៕

ប្រតិកម្មទៅវិញ