គោលនយោបាយត្រូវឆ្លើយតបបានបំណងប្រាថ្នារបស់ប្រជាជនទាំងមូល។

Theo VOV -
Chia sẻ
VOV-ក្រុមការងាររបស់គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាម​ដឹកនាំដោយលោក Nguyen Duy Viet អនុប្រធានគណៈកម្មាធិការទើបនឹងមាន​ដំណើរ​ទស្សន​កិច្ចការងារនៅអាមេរិកសំដៅស្វែងយល់បទពិសោធន៍ស្តីពីបែបផែនទទួលនិងដោះស្រាយការ
រួមមតិរបស់ប្រជាជនក្នុងដំណើរការតាក់តែងគោល​នយោបាយ។

គោលនយោបាយត្រូវឆ្លើយតបបានបំណងប្រាថ្នារបស់ប្រជាជនទាំងមូល។ - ảnh 1
លោក Nguyen Duy Viet អនុប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាម (vov.vn)


        VOV-ក្រុមការងាររបស់គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាម​
ដឹកនាំដោយលោក Nguyen Duy Viet អនុប្រធានគណៈកម្មាធិការទើបនឹងមាន​
ដំណើរ​ទស្សន​កិច្ចការងារនៅអាមេរិកសំដៅស្វែងយល់បទពិសោធន៍អំពីបែបផែន
ទទួលនិងដោះស្រាយការរួមមតិរបស់ប្រជាជនក្នុងដំណើរការតាក់តែងគោល​
នយោបាយ។ ក្រុមការងារបានជួបធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ទីប្រឹក្សា​ពិសេសរបស់ប្រធានាធិបតី Barack Obama និងឧបការីរដ្ឋមន្ត្រីការបរទេស​អាមេរិក​អំពីខ្លឹមសារដូចជា ទទួលស្រាវជ្រាវញាតិរបស់ប្រជាជននិង​ធ្វើ​យ៉ាងម៉េចដើម្បី
បណ្ដា ញាតិនោះអាចបំរើឲ្យប្រធានាធិបតីក៏ដូចជារដ្ឋាភិបាលអាមេរិកព្រមទាំង
ផ្លាស់ប្តូរអំពីវិធានការរៀបចំផ្ទៀងស្ដាប់មតិរបស់ប្រជាជនដើម្បីបំរើឲ្យ​ការងារការ
ទូតជាដើម។​ ស្ទីពីលទ្ធភាពអនុវត្តរាល់បទពិសោធន៍ដែល​បាន​ចែករំលែក
ជាមួយភាគីអាមេរិកចូលក្នុងស្ថានភាពជាក់ស្ដែងនៅវៀតណាម។ លោក Nguyen
Duy Viet អនុប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបាន​ឲ្យ​ដឹងថា៖

        “នាបច្ចុប្បន្នបក្សយើងកំពុងមានគោលការណ៍បង្កើនការផ្ទៀងស្ដាប់មតិ​ប្រជាជននិងកសាងទស្សនៈគឺគ្រប់យន្តការ-គោលនយោបាយរបស់បក្សនិងរដ្ឋ​ច្បាប់របស់រដ្ឋសុទ្ធតែដើម្បីប្រជាជននិងចេញពីប្រជាជន។ យើងកំពុងកសាង​រាល់វិធានការដែលអាចពង្រីកបានសក្ដានុភាពបញ្ញាក្នុងប្រជាជន ពិសេសគឺភាព​
សកម្ម​ច្នៃប្រឌិតរបស់ប្រជាជនដើម្បីបង្កើតរាល់យន្តការ-គោលនយោបាយ។ ​គោល​នយោបាយត្រូវចំនឹងបំណងប្រាថ្នារបស់ប្រជាជននិងឆ្លើយតបបានបំណងប្រាថ្នា​របស់ប្រជាជនទាំងមូល៕”

ប្រតិកម្មទៅវិញ