ខេត្ត ក្រុងមួយចំនួនទទួលបានលទ្ធផលខ្ពស់ក្នុងតារាងរៀបចំណាត់ថ្នាក់ PCI ២០២២

Chia sẻ
(VOVWORLD) - ចំណាត់ថ្នាក់លេខ ៣  ៤ និង ៥ ក្នុងតារាងរៀបចំណាត់ថ្នាក់ PCI ២០២២ បានទៅលើ Hai Phong , Ba Ria-Vung Tau, និង Dong Thap។
ខេត្ត ក្រុងមួយចំនួនទទួលបានលទ្ធផលខ្ពស់ក្នុងតារាងរៀបចំណាត់ថ្នាក់ PCI ២០២២ - ảnh 1លោក Pham Tan Cong ប្រធាន VCCI

នាព្រឹកថ្ងៃទី ១១ មេសា នៅទីក្រុងហាណូយ សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានប្រកាស “របាយការណ៍ប្រចាំឆ្នាំនៃសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត PCI ២០២២”។ នេះគឺជាគម្រោងដែលត្រូវបាន VCCI អនុវត្តន៍ដោយមានការជួយឧបត្ថម្ភរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) សំដៅវាយតម្លៃលើគុណភាពអភិបាលកិច្ចសេដ្ឋកិច្ច កម្រិតអំណោយផល និងភាពស្និទ្ធស្នាលនៃបរិយាកាសអាជីវកម្ម និងការខិតខំប្រឹងប្រែងកែទម្រង់រដ្ឋបាលរបស់អាជ្ញាធរខេត្ត ក្រុង តាមនោះជំរុញការអភិវឌ្ឍរបស់សហគមន៍ធុរកិច្ចនៅវៀតណាមផងដែរ។

យោងតាមរបាយការណ៍ PCI ២០២២ ខេត្ត Quang Ninh បន្តរៀបចំណាត់ថ្នាក់លេខ ១ ក្នុងតារាងរៀបចំណាត់ថ្នាក់ PCI ២០២២ ជាមួយនឹង ៧២,៩៥/១០០ ពិន្ទុ។ ខេត្ត Quang Ninh បានរក្សាចំណាត់ថ្នាក់នេះក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ (ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២)។ គួរកត់សម្គាល់ថា លទ្ធផល PCI ២០២២ មានការផ្លាស់ប្តូរដ៏អស្ចារ្យអំពីចំណាត់ថ្នាក់របស់ខេត្ត Bac Giang នៅពេលដែលកើន ២៩ កាំ ពីចំណាត់ថ្នាក់លេខ ៣១ ក្នុង PCI ២០២១ ឡើងចំណាត់ថ្នាក់លេខ ២ ក្នុង PCI ២០២២ ។ ចំណាត់ថ្នាក់លេខ ៣  ៤ និង ៥ ក្នុងតារាងរៀបចំណាត់ថ្នាក់ PCI ២០២២ បានទៅលើ Hai Phong , Ba Ria-Vung Tau, និង Dong Thap។ ទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ ២០ ហើយទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ២៧។

របាយការណ៍ PCI ២០២២ បានសរឲ្យឃើញពីការខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាករបស់សហគមន៍ធុរកិច្ច និងអាជ្ញាធរខេត្ត ក្រុងនានាក្នុងឆ្នាំដំបូងនៃការស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។ លោក Pham Tan Cong ប្រធាន VCCI បានសង្កត់ធ្ងន់ថា៖

“ក្នុងបរិបទម៉ាក្រូសេដ្ឋកិច្ចមានការប្រឈមជាច្រើនដូចបច្ចុប្បន្ននេះ គឺជាពេលវេលា ដែលអាជ្ញាធរតំបន់ចាំបាច់ត្រូវបញ្ជាក់ពីឬទ្ធានុភាព និងសមត្ថភាពដោះស្រាយបញ្ហាថ្មី កែលម្អប្រសិទ្ធភាពជួយឧបត្ថម្ភដល់សហគ្រាស ជាពិសេសបង្កលក្ខណៈងាយស្រួលក្នុងការទទួលប្រភពផលិតកម្មដូចជា៖ ដីធ្លី កម្លាំងពលកម្ម ឥណទានជាដើម។ ការបង្កើនតម្លាភាពព័ត៌មាន កាត់បន្ថយបែបទរដ្ឋបាល និងកាត់បន្ថយអំរែកចំណាយមិនផ្លូវការនៅតាមខេត្ត ក្រុងនានានឹងមានប្រសិទ្ធភាពស្រដៀងកញ្ចប់ជួយឧបត្ថម្ភអំពីរូបិយវត្ថុ និងសារពើពន្ធដែលរដ្ឋាភិបាលបានចេញផ្សាយនារយៈពេលកន្លងទៅផងដែរ”៕

ប្រតិកម្មទៅវិញ