ខេត្ត Quang Ninh នាំមុខបញ្ជីរៀបចំណាត់ថ្នាក់សន្ទស្សន៍កែទម្រង់រដ្ឋបាលឆ្នាំ២០១៧

Chia sẻ

(VOVWORLD) -នាព្រឹកថ្ងៃទី២ខែឧសភានៅទីក្រុងហាណូយ គណៈកម្មការទទួលបន្ទុកកែទម្រង់ រដ្ឋបាលរបស់រដ្ឋាភិបាល បានរៀបចំសន្និសីទ ប្រកាសសន្ទស្សន៍កែទម្រង់រដ្ឋបាលឆ្នាំ ២០១៧ របស់ក្រសួង ស្ថាប័ននានា គណៈកម្មាធិការប្រជាជនតាមខេត្ត ក្រុងចំណុះ មជ្ឈឹម រួមទាំងសន្ទស្សន៍ពេញចិត្តចំពោះការបម្រើរដ្ឋបាលឆ្នាំ២០១៧ផងដែរ។

ខេត្ត Quang Ninh នាំមុខបញ្ជីរៀបចំណាត់ថ្នាក់សន្ទស្សន៍កែទម្រង់រដ្ឋបាលឆ្នាំ២០១៧ - ảnh 1ទិដ្ឋភាពនៃសន្និសីទ 

យោងតាមលទ្ធផលដែលបានប្រកាសនោះ ខេត្ត Quang Ninh ជាតំបន់នាំមុខ បញ្ជីរៀបចំណាត់ថ្នាក់សន្ទស្សន៍កែទម្រង់រដ្ឋបាលឆ្នាំ ២០១៧។ ឈរលំដាប់ថ្នាក់ទី២គឺ ទីក្រុងហាណូយ។ ជាអង្គភាពឈានមុខ មានគំនិតច្នៃប្រឌិតជាច្រើនក្នុងការកំណែ ទម្រង់រដ្ឋបាលនោះ ខេត្ត Quang Ninh បានមជ្ឈឹមវាយតម្លៃខ្ពស់។ លោក Nguyen Duc Long លេ ខារង គណៈកម្មាធិការបក្សនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានចែករំលែកថា៖

        “ឆ្នាំ២០១៧ ខេត្ត Quang Ninh បានយកប្រធានបទសម្រាប់ឆ្នាំគឺ “បង្កើនសណ្តាប់ ធ្នាប់រដ្ឋបាល កសាងផ្នត់គំនិតរស់នៅវប្បធម៌ អរិយ ធម៌”។ យើងខ្ញុំមានក្តីសោមនស្សរីករាយ ព្រោះមានជួរកម្មាភិបាលក្នុងប្រព័ន្ធនយោបាយ ពីកម្មាភិបាលថ្នាក់ខេត្តទៅដល់មូល ដ្ឋាន គ្មានករណីកម្មាភិបាលទៅផឹកស្រាពេលថ្ងៃឡើយ ចូលធ្វើការដោយទៀងទាត់ ម៉ោង។ យើងខ្ញុំក៏ធ្វើការផាកពិន័យយ៉ាងតឹងរឹងសម្រាប់ករណីរំលោភបទបញ្ញត្តិការងារ ។ នេះជាជោគជ័យមួយក្នុងចំណោមជោគជ័យរបស់ខេត្ត Quang Ninh ផងដែរ”។

        អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានស្នើថា តាមរយៈសន្ទស្សន៍កែទម្រង់រដ្ឋបាលនេះ ក្រសួងស្ថាប័នទាំងអស់ គប្បីមាន វិធានការជាក់ស្តែង សំដៅជំនះពុះ ពារលើចំណុចអន់ខ្សោយ ដើម្បីលើកកម្ពស់សន្ទស្ស ន៍សម្រាប់បណ្តាឆ្នាំបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ