ទិដ្ឋភាពនៃសន្និសីទ |
អញ្ជើញថ្លែងមតិបើកសន្និសីទ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀត ណាម លោក Bui Thanh Son បានឲ្យដឹងថា ៖
“ក្នុងឆ្នាំ២០១៨នេះ ក្រសួងការបរទេសបានជ្រើសរើសខេត្ត Ha Giang ដើម្បីចាប់ ផ្តើមឲ្យការឧទ្ទេសនាម ព្រោះថា ខេត្ត Ha Giang ជាកន្លែងពោរពេញទៅដោយតម្លៃរូបី និងអរូបី ដែលបង្កើតឡើងភាពវិសេសវិសាលដែលអ្នកណាក៏ចង់ស្វែងយល់ដែរ។ ខេត្ត Ha Giang មានព្រំដែនដ៏ស្រស់ស្អាត និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ បណ្តាជនជាតិភាគតិចនៅទីនេះ”។
ខេត្ត Ha Giang មានខ្ពង់រាបថ្ម Dong Van ដែលបានអង្គការ UNESCO ទទួលស្គាល់ជាសួនឧទ្យានភូគព្ភសាស្ត្រសកលលោក ដំណាក់កាល២០១៥-២០១៨ និងមាន សហគមន៍ជនជាតិទាំង១៩ ដែលរស់នៅរួមរស់ជាមួយគ្នា រួមទាំងបេតិកភណ្ឌវប្បធម៌ចំនួន៥៧ ជាប់ចំណាត់ថ្នាក់ជាតិនិងថ្នាក់ខេត្តផងដែរ៕