|
កសាងប្រព័ន្ធយុត្តិធម៌ត្រូវគ្នារវាងប្រទេសអាស៊ាននានា (Image: VNA) |
(VOVworld) – «សមាហរណកម្មអាស៊ាននិងយុត្តិធម៌ត្រូវគ្នាជួយប្រព័ន្ធ យុត្តិធម៌
នៃបណ្ដាប្រទេសជាសមាជិកអាស៊ានរក្សាដំណើការតភ្ជាប់ដោះស្រាយ ទាន់
ពេលវេលាជំលោះទាំងឡាចដែលអាចកើតមាន រួមចំណែកកសាងអាស៊ាន
ឯកភាពមួយក្នុងភាពសម្បូរបែប»។ នេះគឺជាមតិរបស់ប្រធានតុលាការប្រជា
ជន កំពូលវៀតណាម លោក Truong Hoa Binh ដែលត្រូវបាននាំចេញនៅ
ការសន្ទនា ដោយប្រធានបទ «សមាហរណកម្មអាស៊ាននិងសម្រុះសម្រួល
យុត្តិធម៌ក្នុងបណ្ដា ប្រទេសជាសមាជិកអាស៊ាន» នៅទីក្រុងហាណូយ
នាព្រឹកថ្ងៃទី ១៧ មិនា។ លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖
«យុត្តិធម៌ត្រូវគ្នាក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ានគឺជា ដំណើការ
ដែលប្រព័ន្ធយុត្តិធម៌របស់ប្រទេសអាស៊ានទាំងឡាយអាចតភ្ជាប់ជាមួយ
គ្នាថែមទៀត កាត់បន្ថយលទ្ធភាពកើតមានជំលោះខាងច្បាប់លើវិស័យ
ស៊ីវិលនិង ការប្តឹងតវ៉ាស៊ីវិល។ ការធ្វើសមាហរណកម្មអាស៊ាននិងយុត្តិធម៌
ត្រូវគ្នា ជួយប្រព័ន្ធយុត្តិធម៌ប្រទេសអាស៊ាននិមួយៗរក្សាជានិច្ចដំណើការ
សហការ ដោះស្រាយទាន់ពេលវេលាជំលោះដែលអាចកើតមានជាដើម៕»