(VOV)_នារសៀលថ្ងៃទី ២១ កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទ កាសែតសាមញ្ញ របស់ក្រសួងការបរទេសវៀតណាម។ ឆ្លើយសំនួររបស់អ្នក យកព័ត៍
មាន អំពីទស្សនះរបស់វៀតណាម ទាក់ទិនដល់ការដែល វៀតណាមនិងអាមេរិក នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្ដីពី ការអោយនិងទទួលកូនចិញ្ជឹម អ្នកនាំពាក្យ
ក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានអោយដឹងថា÷
“ ដោយឈរលើស្មារតី មនុស្សធម៌ សំដៅធានាផលប្រយោជន៍ ល្អបំផុត សំរាប់ កុមារ ច្បាប់វៀតណាមបានមានបណ្ដាការកំណត់ច្បាស់លាស់ អំពីដំណើការ បែបបទ
ចំពោះការ ដែលកុមារ ធ្វើជាកូនចិញ្ជឹមរបស់ជនបរទេស។ ក្នុងស្ថានភាពជាក់ស្ដែង
ក្នុង រយះពេលច្រើនឆ្នាំកន្លងទៅ វៀតណាមបានសហប្រតិបត្តិការដ៏ល្អ ជាមួយ
ប្រទេសជា ច្រើន លើវិស័យនេះ។ ទាក់ទិនដល់បញ្ហានេះ នាបច្ចុប្បន្ន ភាគីទាំងពីរ
កំពុងបន្តពិនិត្យមើល។”
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi ក៏បាន
អោយ ដឹងថា÷ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh នឹង អញ្ជើញទៅចូលរួម កិច្ចប្រជុំ របស់ក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
និង សន្និសីទរំសាយសព្វាវុធ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Geneva ស្វីស ពីថ្ងៃទី
២៥ ដល់ថ្ងៃទី ២៧ កុម្ភះទៀតផង៕
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Ngh(internet) |