យោងតាម Standard Charted តុល្យភាពពាណិជ្ជកម្មរបស់វៀតណាមត្រូវបានកែលម្អ; ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បន្តកើនឡើង គឺជាកត្តាដែលបង្កផលប៉ះពាល់ជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។
យោងតាម HSBC វៀតណាម ក្នុងឆ្នាំ ២០២៣ តម្រូវការប្រើប្រាស់នៃទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាមដូចជាអាមេរិកឬអឺរ៉ុបបានធ្លាក់ចុះ ប៉ះពាល់ដល់ផលិតកម្មនិងការនាំចេញរបស់វៀតណាម ប៉ុន្តែបានព្យាករណ៍ថាវៀតណាមនឹងបន្តកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ ហើយនៅតែស្ថិតក្នុងក្រុមកំណើនខ្ពស់បំផុតនៅតំបន់អាស៊ី។ វិភាគអំពីកំណើនរបស់វៀតណាមក្នុងឆ្នាំ ២០២៣ លោកស្រី Nguyen Hoai Thu នាយកប្រតិបត្តិក្រុមហ៊ុន VinaCapital បានមានប្រសាសន៍ថា៖ “ការចំណាយលើការវិនិយោគសាធារណៈត្រូវបានរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងឆ្នាំមុនជាមួយការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលបានបង្ហាញតាមរយៈការចំណាយលើការវិនិយោគសាធារណៈឆ្នាំនេះបានឡើងដល់ ៧០០.០០០ ពាន់លានដុង។ លើសពីនេះ ការបើកទ្វានៃសេដ្ឋកិច្ចចិនក៏នឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងមួយចំនួនសម្រាប់សេដ្ឋកិច្ចវៀតណាមផងដែរ។ ជាមួយកំណើន ៦% តាមការព្យាករណ៍របស់យើង ឬ ៦,៥%ដូចគោលដៅរបស់រដ្ឋាភិបាល ប្រសិនបើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន កម្រិតកំណើននេះក៏ខ្ពស់ជាងដែរ""៕