ការធ្វើដំណើរ ឆ្ពោះទៅប្រជុំកោះ Truong Sa បានចាប់ផ្តើម

Chia sẻ
(VOVworld) – នាព្រឹកថ្ងៃទី ២៨ ឧសភា តំណាងយុវជន
ចំនួន ១៩៨​ នាក់ បានចាប់ផ្តើម “ការធ្វើដំណើរដើម្បីកោះ
សមុទ្រនៃស្រុកកំណើត” ឆ្ពោះទៅប្រជុំកោះ Truong Sa។
ការធ្វើដំណើរ ឆ្ពោះទៅប្រជុំកោះ Truong Sa បានចាប់ផ្តើម - ảnh 1
“ការធ្វើដំណើរដើម្បីកោះសមុទ្រនៃស្រុកកំណើត” ឆ្ពោះទៅប្រជុំកោះ Truong Sa បានចាប់ផ្តើម (Image: VOV)


(VOVworld) – នាព្រឹកថ្ងៃទី ២៨ ឧសភា តំណាងយុវជនចំនួន ១៩៨​ នាក់ បានចាប់
ផ្តើម “ការធ្វើដំណើរដើម្បីកោះសមុទ្រនៃស្រុកកំណើត” ឆ្ពោះទៅប្រជុំកោះ Truong
Sa។ តំណាងនានាដែលចូលរួមកម្មវិធីលើកនេះសុទ្ធតែជាយុវជនមានស្នាដៃលេច
ធ្លោក្នុងការងារធ្វើរៀនសូត្រនិងមានការរួមវិភាគទានជាច្រើនក្នុងសកម្មភាពសង្គម។ តំណាងមួយនាក់របស់ទីក្រុងហាណូយ លោកស្រី​ Le Khanh Chi បានឲ្យដឹងថា៖

“ខ្ញុំបានត្រៀមរៀបចំឲ្យកម្មវិធីនេះជាច្រើន ក្នុងនោះ មានអំណោយសំរាប់បណ្ដា
យុទ្ធជន ។ ក្នុងការធ្វើដំណើរលើកនេះ យើងខ្ញុំនឹងនាំទៅជាមួយនូវចម្រៀងនិង
អំណោយសំរាប់យុទ្ធជន លើកោះដើម្បីគេនឹងនរចិត្តរក្សាអធិបតេយ្យភាពរបស់
វៀតណាម។”

នេះគឺជាលើកទី ៦ ជាបន្ត កម្មវិធីនេះត្រូវបានអនុវត្ត អនុប្រធានសម្ព័ន្ធភាពយុវជន
វៀតណាម លោក Lo Quang Tu បានឲ្យដឹងថា៖

“ការធ្វើដំណើរនេះមានអត្ថន័យជាងក្នុងកាលៈទេសៈប្រជាជនវៀតណាមទាំងមូល
សម្តែងនូវការប្តេជ្ញចិត្តការពារអធិបតេយ្យភាពកោះសមុទ្រនៃមាតុប្រទេស ជា
ពិសេសគឺ ប្រជុំ កោះ Hoang Sa  និង Truong Sa។ បន្ទាប់ពីការធ្វើដំណើរនេះមន
សិការស្មារតីការពារអធិបតេយ្យភាពនឹងបូរណភាពដែនដីរបស់យើងម្នាក់ៗ
នឹងត្រូវបានលើកកំពស់៕”

ប្រតិកម្មទៅវិញ