ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ប្រភព៖ nhandan.com.vn) |
ក្នុងឱកាសរំលឹកខួបលើកទី ៧៦ ទិវាបង្កើតផ្នែកការទូតវៀតណាម (២៨ សីហា ១៩៤៥ - ២៨ សីហា ២០២១) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son មានអត្ថបទសរសេរក្រោមចំណងជើងថា“ ការទូតវៀតណាម៖ ពីខឿនការទូតតស៊ូ ស្ថាបនាជាតិ រហូតដល់ខឿនការទូតលើគ្រប់ជ្រុងជ្រោយ ទំនើប និងបម្រើប្រទេសជាតិ"។ អត្ថបទសសេរនេះបានអះអាងថា ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់បក្ស ពង្រីកប្រពៃណីការទូតមិត្តភាពរបស់ប្រទេសជាតិ និងមនោគមវិជ្ជាការទូតហូជីមិញនោះ ការទូតវៀតណាមបានរួមវិភាគទានដ៏សំខាន់ទៅក្នុងបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិ។
ក្នុងដំណាក់កាលតស៊ូដណ្ដើមឯករាជ្យជាតិនោះ ការទូតបានក្លាយទៅជាសមរភូមិយុទ្ធសាស្ត្រក្នុងការតស៊ូចំនួន ២ ដង និងស្ថាបនាជាតិ ឆ្លៀតយកការគាំទ្រដ៏ធំធេងរបស់បណ្ដាប្រទេសសង្គមនិយម និងប្រជាជនស្រឡាញ់សន្តិភាពនៅលើពិភពលោកចំពោះបុព្វហេតុយុត្តិធម៌របស់ប្រជាជាតិ រួមចំណែកនាំប្រទេសជាតិដល់ថ្ងៃសម្រេចបានជ័យជំនះទាំងស្រុង ឯកភាពប្រទេសជាតិទាំងមូល។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (រូបថត៖ dangcongsan.vn) |
ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងសមាហរណកម្មអន្តរជាតិនោះ ការទូតបាននាំមុខគេក្នុងការស្ថាបនាសន្តិភាព ការពារមាតុភូមិ និងទាក់ទាញប្រភពកម្លាំងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ឋានៈជាតិ។
ភារកិច្ចរបស់ផ្នែកការទូតក្នុងដំណាក់កាលបច្ចុប្បន្ននេះ គឺធានា ផលប្រយោជន៍ខ្ពស់បំផុតរបស់ប្រទេសជាតិ - ប្រជាជាតិ អនុវត្តន៍ដោយព្រមៗគ្នា ច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពកិច្ចការបរទេស ម្ចាស់ការធ្វើសមាគមហរណកម្មយ៉ាងសកម្មលើគ្រប់ជ្រុងជ្រោយ ទូលំទូលាយទៅក្នុងសហគមន៍អន្តរជាតិឱ្យបានទូលំទូលាយ; បន្តពង្រីកតួនាទីឈានមុខគេរបស់ផ្នែកកិច្ចការបរទេសក្នុងការបង្កើត និងរក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព និងកៀរគរប្រភពធនធានពីខាងក្រៅសម្រាប់បម្រើការអភិវឌ្ន៍និងការលើកកម្ពស់ឋានៈ និងកិត្យានុភាពប្រទេសជាតិ។
នៅចុងបញ្ចប់ អត្ថបទសរសេររបស់លោក រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាង ដោយពង្រីកប្រពៃណីរយៈពេល ៧៦ ឆ្នាំ នៃការកសាង និងរីកចម្រើននោះ ផ្នែកការទូតទាំងមូលខិតខំប្រឹងប្រែងរួមជាមួយប្រទេសទាំងមូលរុញថយជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗ ស្ដារនិង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ប្តេជ្ញាកសាងខឿនការទូតវៀតណាមលើគ្រប់ជ្រុងជ្រោយ និងទំនើប ព្រមទាំងរួមចំណែកដ៏សក្ដិសមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីប្រទេសវៀតណាមមួយ ឯករាជ្យ សន្តិភាព ខ្លាំងមាំមួន និងវិបុលភាពផងដែរ៕