ការជួបសន្ទនា “សមាហរណ្ណៈកម្មអន្តរជាតិក្នុងរយៈពេលកន្លងទៅនិងទិសដៅដល់ឆ្នាំ ២០២០”

Chia sẻ
នាថ្ងៃទី ៣០ ឧសភា នៅទីក្រុងហូជីមិញ ក្រសួងការ
បរទេសវៀតណាមបាន រៀបចំ ការជួបសន្ទនា
“សមាហរណអន្តរជាតិក្នុងរយៈពេលកន្លងទៅ
និងទិសដៅដល់ឆ្នាំ ២០២០”។
នាថ្ងៃទី ៣០ ឧសភា នៅទីក្រុងហូជីមិញ ក្រសួងការបរទេសវៀតណាមបាន រៀបចំ
ការជួបសន្ទនា “សមាហរណកម្មអន្តរជាតិក្នុងរយៈពេលកន្លងទៅ និងទិសដៅដល់
ឆ្នាំ ២០២០”។ តំណាងថ្នាក់ដឹកនាំមកពីខេត្ត ទីក្រុង ចំនួន ២១ នៅភាគខាងត្បូង
វៀតណាមបានចូលរួមការសន្ទនា។គោលដៅរបស់ការជួបសន្ទនា គឺ សំដៅយកមតិ
ស្ថាបនារបស់បណ្ដា ខេត្តក្រុង ភាគខាងត្បូងវៀតណាមចំពោះ សេចក្តីព្រាងសេចក្តី
សំរេចចិត្តរបស់ ការិយាល័យនយោបាយគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្តវៀត
ណាមស្តីពី សមាហរណកម្មអន្តរជាតិ ពីឥឡូវនេះ ដល់ឆ្នាំ ២០២០ សំដៅអនុវត្ត
ការផ្តើមគំនិត “ម្ចាស់ការនិងសកម្មធ្វើ សមាហរណកម្មអន្តរជាតិ” របស់នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាល។

បណ្ដាមតិយោបល់ក្នុងជំនួបសន្ទនានេះចាត់ទុកថា៖ ក្នុងកាលៈទេសៈនាបច្ចុប្បន្ន
នេះ ដើម្បីជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងខ្លាំង ត្រូវការធ្វើសម្មាហរណ្ណៈកម្មអន្តរជាតិ។
ក្នុងនោះ តួនាទីរបស់បណ្ដាតំបន់គឺសំខាន់ណាស់ ក្នុងការម្ចាស់ការសកម្ម លើក
កំពស់ទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូរនានា។ ដូច្នេះ រដ្ឋាភិបាលត្រូវមាន
ទិសដៅជាក់ស្ដែងថែមទៀតសំរាប់បណ្ដាតំបន់ដើម្បីធ្វើ សមាហរណកម្មឲ្យកាន់តែ
ស៊ីជំរៅនិងមានប្រសិទ្ធភាពថែមទៀត ជាពិសេស ក្នុងការងារវប្បធម៌ ព័ត៌មាន។ តំណាងមួយចំនួន ក៏បានស្នើថា៖ សេចក្តីសំរេចចិត្តរបស់ការិយាល័យនយោបាយ
គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តវៀតណាម ដែលជិតបានចេញផ្សាយ គប្បី
បំពេញបន្ថែម សុគ្រិដ្ឋរចនាសម្ព័ន្ធចាត់តាំងឲ្យតំបន់ ដែលមិនទាន់បង្កើត មន្ទីរកិច្ច
ការបរទេស ដើម្បីបង្កើនការងារធើ្វ សមាហរណ្ណៈកម្មអន្តរជាតិសំរាប់បណ្ដាខេត្ត
នេះ។ នាយករងមន្ទីរឧស្សារហពាណិជ្ជកម្មនិងជាសមាជិកគណៈកម្មការទទួល
បន្ទុក ការធើ្វសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ខេត្ត Ba Ria – Vung Tau លោក
Do Van Long បានឲ្យដឹងថា៖ 

“មានការពិតជាក់ស្តែងមួយក្នុងការអនុវត្តភារកិច្ចរបស់គណៈកម្មការទទួល
បន្ទុកការធ្វើសមាហរណកម្មនៅតំបន់ គឺ ការយល់ដឹងមិន់ទាន់ព្រមៗគ្នា ក្នុងការងារ ធ្វើសមាហរណ្ណៈកម្មតាមប្រព័ន្ធការទូត។ ចំពោះបណ្ដាផ្នែកផ្សេងៗ ការកំណត់ ភារកិច្ចរបស់ខ្លួនក្នុងការងារសមាហរណ្ណៈកម្មមិនច្បាស់ទេ។ យើងនៅមានការ
លំបាកមួយទៀត គឺ បញ្ហាពិគ្រោះយោបល់ស្តីពីការអនុវត្តការងារសមាហរណកម្ម
ក្នុងតំបន់មិនទាន់ល្អ៕”

ការជួបសន្ទនា “សមាហរណ្ណៈកម្មអន្តរជាតិក្នុងរយៈពេលកន្លងទៅនិងទិសដៅដល់ឆ្នាំ ២០២០” - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ