|
ការចរចារ “១០ឆ្នាំអនុវត្តអនុសញ្ញាការពារបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍”។ (vov.vn) |
VOV-នាថ្ងៃទី២៤កក្កដានៅទីក្រុងហាណូយ គណៈកម្មាធិការជាតិ
UNESCO វៀតណាម(ក្រសួងការបរទេស) បានរៀបចំការចរចារ“១០ឆ្នាំអនុវត្ត
អនុសញ្ញាការពារបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍-អ្វីដែលធ្វើបាននិងមិនទាន់ធ្វើបាន
-ទិសដៅនាអនាគត”។ ថ្លែងមតិបើកការចរចារ លោកស្រី Sun Lei ដំណាង
ការិយាល័យ UNESCO ប្រចាំនៅវៀតណាមបានចាត់ទុកថាវៀតណាមកំពុង
ខំប្រឹងប្រែងក្នុងការអនុវត្តអនុសញ្ញា UNESCO អំពីការពារបេតិកភ័ណ្ឌវប្បធម៍
អរូបីយ៍ តាមរយៈនោះបង្ហាញកិច្ចសន្យាជាតិក្នុងការអភិរក្សនិងពង្រីកនូវតំលៃ
របស់បណ្ដាបេតិកភ័ណ្ឌវប្បធម៍បេតិកភ័ណ្ឌធម្មជាតិនៃប្រទេសជាតិ។
នៅការចរចារ បណ្ដាដំណាងបានប្រមូលផ្ដុំវាយតំលៃកំណាត់ផ្លូវ១០ឆ្នាំ
ការពារនិងពង្រីកតំលៃរបស់បេតិកភ័ណ្ឌវប្បធម៍អរូបីយ៍របស់វៀតណាម។
លោក Nguyen Duc Tang កម្មាភិបាលការិយាល័យ UNESCO ហាណូយ បាន
ដាក់ចេញសំណើរមួយចំនួនក្នុងកិច្ចការការពារបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍នៅ
វៀតណាម។ នោះគឺ បង្កើនយន្តការការពារបន្ទាន់បណ្ដាបេតិកភ័ណ្ឌវប្បធម៍
អរូបីយ៍លើកទឹកចិត្តនិងជំរុញសហគមន៍ចូលរួមផ្ទាល់ក្នុងការគ្រប់គ្រង
បេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ជាដើម៕