|
ការងារត្រៀមរៀបចំឲ្យមហាពិធីវិសាកបូជាអង្គការសហប្រជាជាតិ២០១៤បានសំរេច (VOV) |
Vovworld-មហាពិធីវិសាកបូជាអង្គការសហប្រជាជាតិ Vesak ឆ្នាំ២០១៤នឹងត្រូវបានសមាគមពុទ្ធសាសនាវៀតណាមទទួលរៀបចំចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១
ឧសភានៅវត្ត Bai Dinh ខេត្ត Ninh Binh ជាមួយការចូលរួមរបស់ដំណាងអន្តរជាតិ
ចំនួនជិត១៥០០នាក់។ មហាពិធីវិសាកបូជា Vesak ឆ្នាំនេះមានប្រធានបទ “ពុទ្ធ
សាសនារួមចំណែកអនុវត្តសមិទ្ធិគោលដៅអភិវឌ្ឍន៍ហសសវត្សរ៌របស់អង្គការ
សហប្រជាជាតិ”។ មហាពិធីវិសាកបូជាឆ្នាំនេះនឹងមានដំណាងអន្តរជាតិជិត
១៥០០នាក់បានចូលរួម ក្នុងនោះតាមគំរោងមានឧបនាយករដ្ឋមន្ត្រីថៃ ព្រះមហាក្សត្រកម្ពុជានិងមន្ត្រីជាន់ខ្ពស់ថ្នាក់ដឹកនាំដំណាងសមាគមពុទ្ធសាសនាមកពីប្រទេសចំនួន៩៥។ ក្នុងក្របខ័ណ្ឌមហាពិធីនឹងមានសិក្ខាសាលាចំនួន៥
សំដៅរកឃើញទិសដើរនិងដំណោះស្រាយសំរាប់វិបត្តិជំលោះដើម្បីរួមគ្នាអនុវត្ត
សមិទ្ធិគោលដៅរបស់អង្គការសហប្រជាជាតិ។
ទន្ទឹមនឹងនោះ ក្នុងក្របខ័ណ្ឌមហាពិធីវិសាកបូជា Vesak ឆ្នាំនេះ សមាគមពុទ្ធសាសនាវៀតណាមបានរៀបចំពិធីបុណ្យព្រលឹងវប្បធម៍ ផ្សារណាត់វប្បធម៍ពុទ្ធ
សាសនា កម្មវិធីសិល្បៈជាដើម។ នៅសន្និសីទកាសែតនារសៀលថ្ងៃទី២៨មេសា
ព្រះតេជ្ជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍មជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមបានឲ្យដឹងថា៖
“យើងខ្ញុំគ្រោងនឹងមានពុទ្ធសាសនិកប្រមាណ១ម៉ឺននាក់បានចូលរួមពីព្រោះថាក្នុងបុណ្យនិទាឃៈរដូវកន្លងមក ជារៀងរាល់ថ្ងៃវត្ត Bai Dinh បានទទួលមនុស្ស
ប្រមាណ១ម៉ឺននាក់។ យើងខ្ញុំបានត្រៀមសាលប្រជុំធំ និងម្ហូបអាហារ៤ម៉ឺនចំណែក។
បន្លែបានយកពី Da Lat មក អាហារបួសយកពីទីក្រុងហូជីមិញ។ មហាពិធីមានការ
ចូលរួមរបស់អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់៕”