ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងផ្សព្វផ្សាយអញ្ជើញថ្លែងមតិ |
នាថ្ងៃទី៩ ខែធ្នូ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានសម្របសម្រួលជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនរៀបចំសន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីសម្របសម្រួលការងារព័ត៌មាន ការផ្សព្វផ្សាយ និងព័ត៌មានកិច្ចការបរទេសនៅតំបន់ព្រំដែន កោះសមុទ្រដំណាក់កាល ២០១១ - ២០២០និងពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការដំណាក់កាលឆ្នាំ ២០២១-២០៣០។
អង្គសន្និសីទបានវាយតម្លៃថា ក្រោយយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីសម្របសម្រួលការងារឃោសនាព័ត៌មានកិច្ចការបរទេសតំបន់ព្រំដែនបានបង្កើតការផ្លាស់ប្តូរការយល់ដឹង និងសកម្មភាពរបស់សង្គមទាំងមូល និងប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅក្នុងនិងក្រៅប្រទេសអំពីការយល់ដឹងជាតិ ព្រំដែនជាតិ ដោយរួមចំណែកអះអាងឋានៈវៀតណាមក្នុងបរិបទដែលវៀតណាមបានធ្វើ
សមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនិងខ្លាំងក្លា ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ។
សន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីសម្របសម្រួលការងារព័ត៌មាន ការផ្សព្វផ្សាយ និងព័ត៌មានកិច្ចការបរទេសនៅតំបន់ព្រំដែន កោះសមុទ្រដំណាក់កាល ២០១១ - ២០២០ |
អង្គសន្និបាតបានអនុម័ត និងចុះហត្ថលេខាលើកម្មវិធី សហប្រតិបត្តិការ ដំណាក់កាល ២០២១-២០៣០ ដោយមានខ្លឹមសារសំខាន់ៗចំនួន ៧ ក្នុងនោះមានខ្លឹមសារអំពីការពង្រឹងការឃោសនាព័ត៌មានកិច្ចការបរទេសនោតំបន់ព្រំដែន ការចលនាមហាជននៅតំបន់ព្រំដែនទាំងសង្ខាង តស៊ូប្រឆាំងព័ត៌មានមិនពិតរបស់កងកម្លាំងអមិត្ត ពួកប្រតិកិរិយាព្រមទាំងផ្សព្វផ្សាយរូបភាពវៀតណាមដល់ប្រជាជននៃបណ្ដាប្រទេសដែលមានព្រំដែនជាប់គ្នាផងដែរ៕