លើកសរសើរអតីតយុទ្ធជនធ្វើអាជិវកម្មឆ្នើមក្នុងកម្មវិធីនេះ (រូបថត៖កាសែត Nhan Dan) |
(VOVworld) - នាយប់ថ្ងៃទី៨ កក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី ជួបប្រាស្រ័យនិងសិល្បៈក្រោមប្រធានបទ “រំលឹកគុណូបការៈយុទ្ធមិត្ត” ក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី ២៧ កក្កដា)។កម្មវិធីនេះគឺសំដៅបង្ហាញនូវការរំលឹកគុណូបការៈដ៏ជ្រាលជ្រៅ របស់អតីតយុទ្ធជនចំពោះយុទ្ធមិត្ត និងវីរៈអ្នកម្ដាយវៀតណាម ដែលបានពលីសាច់ ស្រស់ឈាមស្រស់និងទ្រព្យសម្បត្តិសំរាប់ការតស៊ូដណ្ដើមឯករាជ្យនិងការពារ មាតុប្រទេស ព្រមទាំងលើកសរសើរអតីតយុទ្ធជនពិការធ្វើអាជីវកម្មឆ្នើមនានា ដែលមានការរួមវិភាគទានក្នុងការងារមនុស្សធម៌និងសន្តិសុខសង្គមផងដែរ។
ក្នុងឱកាសនេះ បណ្ដាសហគ្រាសនិងអ្នកផ្ដល់ហិរញ្ញប្បទានបានជូនទឹក ប្រាក់សប្បុរសធម៌ សុរប៦៩ពាន់លានដុងសំរាប់អង្គការមួយចំនួនដូចជា មូលនិធិ គាំពារកុមារវៀតណាម មូលនិធិ មនោសញ្ចេតនាយយុទ្ធមិត្ត និងកម្មវិធីតបស្នង់សង គុណនិងសប្បុររសធម៌សង្គមខេត្ត Dong Nai ជាដើម៕