|
សាស្ត្រាចារ្យ Tran Thanh Van និងបណ្ដាអ្នកវិទ្យាសាស្ត្រ(VOV) |
(VOV)_នាព្រឹកថ្ងៃទី១៧សីហា ជំនួបប្រាស្រ័យវៀតណាមលើកទី៩ -ព្រឹត្តិការណ៍
វិទ្យា សាស្ត្រធំបំផុតតាំងពីមុនមកនៅវៀតណាមត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ។ បណ្ដាការផ្តើមគំនិតថ្មីអំពីវិទ្យាសាស្ត្រ បណ្ដាព័ត៍មានថ្មីបំផុតអំពីរូបវិទ្យា ចក្រវាល និង អាវកាសត្រូវបានអ្នកវិទ្យាសាស្ត្រនានាពិភាក្សានៅក្នុងសន្និសីទ។ ជំនួបប្រាស្រ័យ វៀតណាមលើកទី៩ បានទាក់ទាញអ្នកវិទ្យាសាស្ត្រចំនួនជាង២០០នាក់ មកពី ប្រទេស និងតំបន់ដែនដីចំនួន៣០។ ពិសេស សន្និសីទបានមានវត្តមានរបស់អ្នកវិទ្យាសាស្ត្រ ចំនួន៥ដែលបានទទួលរង្វាន់ Nobelរូបវិទ្យាផងដែរ។ សាស្ត្រាចារ្យ Tran Thanh Van
ប្រធាន ជំនួបប្រាស្រ័យវៀតណាមប្រចាំនៅបារាំងអ្នកបានមានការរួមវិភាគទានច្រើនក្នុងការតភ្ជាប់វិទ្យាសាស្ត្រពិភពលោកជាមួយវៀតណាម បានអោយដឹងថា÷
“ ប្រការដែលយើងខ្ញុំចង់ផ្ញើផ្តាំទៅដល់ជនរួមជាតិនិងបណ្ដាមិត្តវ័យក្មេងវៀត
ណាមគឺ÷វិទ្យាសាស្ត្រមូលដ្ឋានជាប្រការសំខាន់បំផុតសំរាប់អនាគតវៀតណាម។ ប្រការដែលយើងខ្ញុំសង្ឃឹមបំផុតគឺវៀតណាមមានយន្តការជួយឧបត្ថម្ភអ្នក វិទ្យា សាស្ត្រវ័យក្មេងម្ចាស់ការជាង មានមធ្យោបាយស្រាវជ្រាវក្នុងអនាគត៕”