(VOVworld) – ថ្ងៃទី២៧ មករា ខាងមុខ វៀតណាមរំលឹក ខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាចុះហេត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៧៣ ស្តីពីការបញ្ឃប់សង្គ្រាម
នៅវៀតណាម។ ព្រឹត្តិការណ៍នេះជារបត់ដ៏សែនសំខាន់លើរណសិរ្យការទូតយោធានិង
នយោបាយក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម។ អ្នកយកព័ត៌មាននៃវិទ្យុសម្លេង
វៀតណាមប្រចាំនៅបារាំង រួមជាមួយបណ្ដាអ្នកជំនាញការប្រវត្តិសាស្ត្រ-យោធាបារាំង
បានពិភាក្សាអំពីអត្ថន័យរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៧៣ នេះ។
|
គណះប្រតិភូវៀតណាមចូលរួមការចរចារស្តីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៧៣ (Image: Internet) |
កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលត្រូវបានចុះហេត្ថលេខា នាថ្ងៃទី ២៧ មករា ឆ្នាំ ១៩៧៣ បានឆ្លើយតបនឹងសំណូមពរសារវ័ន្តរបស់ប្រជាជនវៀតណាម គឺ៖ បញ្ឃប់ការធ្វើអន្តរគម
របស់ចក្រព័ទ្ធអាមេរិកនិងដកកងទ័ពចេញពីប្រទេសនៅវៀតណាមទាំងស្រុង។ អ្នកការ
សែតនិងជាអ្នកផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រ បារាំង លោក Daniel Roussel ដែលកំពុង
ផលិតខ្សែភាពយន្តឯកសារ ដំបូងស្តីពី “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” បានឲ្យដឹងថា៖
“នេះគឺជារឿងមួយដ៏អស្ចារ្យ។ ការចរចារនេះបានអូសបន្លាយក្នុងរយៈពេល ៥ ឆ្នាំ។ នេះគឺជាការប្រគួតបញ្ញរវាងគណៈប្រតិភូនៃភាគខាងជើងនិងវៀតណាម ជាមួយភាគី
អាមេរិក។ ដំណើរការចរចារនេះជានិច្ចកាលតភ្ជាប់នឹងបំរែបំរួលរបស់ សង្គ្រាមនៅ
វៀតណាម។”
|
អ្នកនយោបាយវៀតណាម លោក Le Duc Tho និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger (Image: Internet) |
អ្នកជំនាញការប្រវត្តិសាស្ត្រ-យោធាបារាំង លោក Pierre Journoud បានអះអាង ថា៖
“សមត្ថភាពវាយបកទៅវិញយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងយុទ្ធនាការ Dien Bien Phu លើលំហរអាកាស គួបផ្សំជាមួយការឈ្លាសវៃដ៏មិនប្រសប់របស់វៀតណាមលើតុចរចារ បានធ្វើឡើងកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាប្រវត្តិសាស្ត្រ។ រដ្ឋអំណាចអាមេរិកបានមាន
គំហុឆពេលដែលដំណើរការសង្គ្រាមនៅវៀតណាម។ជាទីបញ្ចប់គេត្រូវដកកងទ័ពចេញ
ពីវៀតណាម។ រដ្ឋអំណាចបារាំងក៏បានផ្លាស់ប្តូរទស្សនៈវិស័យរបស់ខ្លួនអំពីប្រៀបខ្លាំង
របស់វៀតណាម ក្នុងខណៈពេលនោះ ៕”