VietChallenge រៀបចំព្រឹត្តិការណ៍មួយនៅ Nasdaq ដើម្បីលើកតម្កើងស្មារតីចាប់ផ្ដើមអាជីវកម្មវៀតណាម

Chia sẻ
(VOVWORLD) - ចែករំលែកបទពិសោធន៍ដ៏មានតម្លៃអំពីការបង្កើនដើមទុន ជួយអ្នកចាប់ផ្តើមអាជីវកម្មឱ្យយល់កាន់តែច្បាស់អំពីវិធីសាស្រ្ត និងយុទ្ធសាស្ត្រក្នុងការស្វែងរកធនធានហិរញ្ញវត្ថុ។
VietChallenge រៀបចំព្រឹត្តិការណ៍មួយនៅ Nasdaq ដើម្បីលើកតម្កើងស្មារតីចាប់ផ្ដើមអាជីវកម្មវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang និងតំណាងយុវជនវៀតណាមនៅអាមេរិកក្នុងពិធីបើកវគ្គជួញដូរនៅផ្សារហ៊ុន Nasdaq ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ VNA

នាយប់ថ្ងៃទី ១០ ខែវិច្ឆិកា (ម៉ោងនៅអាមេរិក) អង្គការមិនរកប្រាក់កម្រៃ VietChallenge បានរៀបចំព្រឹត្តិការណ៍នៅផ្សារហ៊ុន Nasdaq ទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដើម្បីលើកតម្កើងស្មារតីចាប់ផ្ដើមអាជីវកម្មវៀតណាមទូទាំងពិភពលោក។

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកជនតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសំដែងជំនឿថា ពាណិជ្ជករវៀតណាមនឹងបន្តរួមចំណែកជាច្រើនក្នុងការជំរុញទំនាក់ទំនងវិនិយោគ អាជីវកម្មរវាងវៀតណាម និងអាមេរិក។ ព្រឹត្តិការណ៍របស់ VietChallenge 2023 ក៏នាំមកនូវការពិភាក្សាដ៏រស់រវើកជាមួយនឹងការចូលរួមពីស្ថាបនិកនៃក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដូចជា Wombi Rose (LovePop), Jean Pham (Cellens) និង Adam Nguyen (IvyLink)... វាគ្មិនបានចែករំលែកដំណើរសហគ្រិនភាពរបស់ពួកគេជាមួយនឹងរឿងរ៉ាវបំផុសគំនិត និងមេរៀនដ៏មានតម្លៃសម្រាប់សហគ្រាសវ័យក្មេង។ លើសពីនេះ Emily Pollack ដែលជាប្រធានផ្នែកប្រតិបត្តិការលក់រាយនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន Republicបានដឹកនាំការណែនាំអំពីការប្រមូលថវិកាសហគមន៍។ នាងចែករំលែកបទពិសោធន៍ដ៏មានតម្លៃអំពីការបង្កើនដើមទុន ជួយអ្នកចាប់ផ្តើមអាជីវកម្មឱ្យយល់កាន់តែច្បាស់អំពីវិធីសាស្រ្ត និងយុទ្ធសាស្ត្រក្នុងការស្វែងរកធនធានហិរញ្ញវត្ថុ។

តាមរយៈព្រឹត្តិការណ៍នេះ VietChallenge មិនត្រឹមតែជាកន្លែងលើកតម្កើងទេពកោសល្យ startup របស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំ និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងសហគ្រិនជំនាន់មុន បើកឱកាសថ្មីសម្រាប់ការអភិវឌ្ឍ របស់សហគមន៍ startup វៀតណាមជុំវិញពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ