ប្រធានអគ្គនាយកដ្ឋានស្ថិតិនៃក្រសួងផែនការ និងវិនិយោគវៀតណាម លោកស្រី Nguyen Thi Huong (រូបថត៖ hanoimoi.com.vn) |
អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មានប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ចសង្គមក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ២៩ ធ្នូ នៅទីក្រុងហាណូយ ប្រធានអគ្គនាយកដ្ឋានស្ថិតិនៃក្រសួងផែនការ និងវិនិយោគវៀតណាម លោកស្រី Nguyen Thi Huong បានមានប្រសាសន៍ថាថា: កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ សម្រេចបាន ៨,០២% បើធៀបនឹងឆ្នាំ ២០២១។ នេះគឺជាអត្រាកំណើនខ្ពស់បំផុតក្នុងដំណាក់កាល ២០១១-២០២២ ក្នុងនោះ វិស័យកសិកម្ម រុក្ខកម្ម និងជលផលបន្តជាជើងទម្រនៃខឿនសេដ្ឋកិច្ច។ វិស័យទាំងនេះបានកើន ៣,៣៦% រួមចំណែកជាង ៥,១% ដល់ល្បឿនកំណើនតម្លៃបន្ថែមនៃខឿនសេដ្ឋកិច្ចទាំងមូល។ យោងតាមលោកស្រី Nguyen Thi Huong បានឲ្យដឹងថែមទៀតថា ក្នុងឆ្នាំ ២០២២ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម បន្តមានស្ថិរភាព អតិផរណាស្ថិតក្រោមការគ្រប់គ្រង តុល្យភាពធំៗត្រូវបានធានា ; បរិយាកាសវិនិយោគ ធ្វើអាជីវកម្មត្រូវបានកែលម្អ រួមចំណែកយ៉ាងសកម្មដល់ការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ បង្កើតការជឿទុកចិត្ត គាំទ្ររបស់ប្រជាជជន និងសហគមន៍ធុរកិច្ច។
កាលពីសប្តាហ៍មុន ធនាគារ HSBC បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមនឹងសម្រេចបាន ៨,១% ក្នុងឆ្នាំ ២០២២ ផងដែរ៕