នៅក្នុងមហោស្រពនេះ តម្លៃវប្បធម៌របស់ព្រះពុទ្ធសាសនាក៏ត្រូវ បានលើកតម្កើងដែរតាមរយៈកម្មវិធី “បញ្ចាំងពន្លឺនៃក្តីជឿជាក់”។ ព្រះតេជ្ជគុណ Thich Hue Phuoc អនុប្រធានគណៈកម្មការអភិបាលសមាគមពុទ្ធសាសនាខេត្ត Thua Thien Hue បានឲ្យដឹងថា៖ ចំណុចពិសេសនៃកម្មវិធីនេះជាការសម្តែងសិល្បៈបញ្ចាំងពន្លឺ ហើយប្រទីពជាង៣០ម៉ឺនត្រូវបានបណ្តែតលើទន្លេ Huong ផងដែរ៖
“ពិធីបណ្តែតប្រទីពលើទន្លេ Huong ត្រូវបានប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសា សនា។ ក្នុងដៃមនុស្សម្នាក់នឹងកាន់ប្រទីពមួយហើយបណ្តែតលើទន្លេដើម្បីបួងសួងឲ្យ ប្រទេសជាតិសម្បូររុងរឿង រដូវអំណោយផល ប្រជាជនរស់នៅក្នុងភាពសុខសាន្តត្រាន និងពិភពលោកទទួលបានសន្តិភាព”។