EU-វៀតណាម៖នាំទំនាក់ទំនងពាណិជ្ជកម្មឡើងកំរិតថ្មី

Chia sẻ
(VOV)_នេះគឺជាប្រធានបទ នៃសិក្ខាសាលា ដោយក្រុមសមាជិកសភាមិត្តភាព​EU-វៀតណាម  ស្ថានទូតវៀតណាមប្រចាំនៅបែល្ស៊ីក និងវិទ្យាស្ថាន​ស្រាវជ្រាវ​ ទ្វីបអឺរ៉ុប ​អំពីទ្វីបអាស៊ី រួមសហការរៀបចំឡើង នាថ្ងៃទី២៧ មេសា 
EU-វៀតណាម៖នាំទំនាក់ទំនងពាណិជ្ជកម្មឡើងកំរិតថ្មី - ảnh 1
EU-វៀតណាម៖នាំទំនាក់ទំនងពាណិជ្ជកម្មឡើងកំរិតថ្មី

(VOV)_នេះគឺជាប្រធានបទ នៃសិក្ខាសាលា ដោយក្រុមសមាជិកសភាមិត្តភាព​
EU-វៀតណាម  ស្ថានទូតវៀតណាមប្រចាំនៅបែល្ស៊ីក និងវិទ្យាស្ថាន​ស្រាវជ្រាវ​ ទ្វីប
អឺរ៉ុប ​អំពីទ្វីបអាស៊ី រួមសហការរៀបចំឡើង នាថ្ងៃទី២៧ មេសា នៅទីក្រុង​ Brussels ​(ប្រទេសបែល្ស៊ីក)។ បណ្ដាអង្គសន្និសីទបានប្រមូលផ្តុំពិភាក្សា​អំពី​ខ្លឹមសារ​ស្នូល យ
ថាទស្សន៍ និងផលប្រយោជន៍ ដែលកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ​វៀត​ណាម​-EU
 (EVFTA) នឹងនាំមកនូវផលប្រយោជន៍សំរាប់​ភាគី​ទាំងពីរ។ តាមបណ្ដាវាគ្មិន​ថា៖ 
ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មEU-វៀតណាម​ ជារូបសណ្ឋានអភិវឌ្ឍន៍ប្រកប​
ដោយជោគជ័យ។ នាខែសីហា ២០១៥ វៀត​ណាមនិងEU ទទួលបានការព្រមព្រៀង
 ​អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​លើគ្រប់ជ្រុងជ្រោយ (EVFTA)។ ទំនាក់ទំនង​
ពាណិជ្ជកម្មរវាង EU-វៀតណាម ​បន្តអភិវឌ្ឍន៍ខ្លាំងក្លា បន្ទាប់ពីពេលដែល នាខែធ្នូ
ឆ្នាំ​ ២០១៥ សភាអឺរ៉ុប ( EP) បានឯកភាពអនុម័តទៅលើកិច្ចព្រមព្រៀងដៃគូ និងកិច្ច​
សហ​ប្រតិបត្តិការលើគ្រប់​វិស័យ (PCA) ជាមួយវៀតណាម។ បណ្ដាកិច្ចព្រមព្រៀង
នេះ​បាន​បង្ក​កម្លាំង​ចលករ ចំពោះក្រុមហ៊ុនអឺរ៉ុបបង្កើនវត្តមាននៅទីផ្សារវៀតណាម
 ហើយ ​EVFTA អាចបង្កើនតំលៃប្រាក់នាំចេញរបស់វៀតណាមទៅ EU ប្រមាណ
៤% /ឆ្នាំ ​និងការនាំចេញរបស់ EU ចូលមកវៀតណាម បានជាង ៣%ដែរ៕

ប្រតិកម្មទៅវិញ