វៀតណាមសង្កត់ធ្ងន់លើកិច្ចសន្ទនា​ជាក់​ស្តែង និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្ស

Chia sẻ
(VOVWORLD) - ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា វៀតណាមប្តេជ្ញាជំរុញការសន្ទនាជាក់ស្តែងនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសសមាជិកទាំងអស់ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ; ប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋានទូទៅ យុត្តិធម៌ សត្យានុម័ត ការមិនជ្រើសរើស និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេង។
វៀតណាមសង្កត់ធ្ងន់លើកិច្ចសន្ទនា​ជាក់​ស្តែង និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្ស - ảnh 1ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai និងគណៈប្រតិភូវៀតណាមនៅទីក្រុងហ្សឺណែវ។ រូបថត៖ VNA

នាថ្ងៃទី ២០ មិថុនា ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក៏ដូចជាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ហើយបានអះអាងពីការសន្យារបស់វៀតណាមក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និង OHCHR ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស។

ថ្លែងមតិក្នុងកិច្ចសន្ទនាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទាក់ទងនឹងរបាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានបញ្ជាក់ថា វៀតណាមបានប្តេជ្ញាធានាពលរដ្ឋរបស់ខ្លួនទទួលបានសិទ្ធិសេរីភាពពេញលេញ; ហើយបានសង្កត់ធ្ងន់ថា អាទិភាពរបស់វៀតណាមគឺផ្តោតលើការពង្រឹងនីតិរដ្ឋ តម្លាភាព សន្តិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាការអនុវត្តកំណែទម្រង់ច្បាប់និងសេដ្ឋកិច្ចចាំបាច់ គាំទ្រដល់ដំណើរការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា វៀតណាមប្តេជ្ញាជំរុញការសន្ទនាជាក់ស្តែងនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសសមាជិកទាំងអស់ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ; ប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋានទូទៅ យុត្តិធម៌ សត្យានុម័ត ការមិនជ្រើសរើស និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេង; កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដ៏ដូចជាអនុលោមតាមគោលការណ៍ដែលបានរៀបរាប់ខាងលើ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីជំរុញ និងការពារសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ